ស្រ្តីម្នាក់កំពុងជិះម៉ូតូ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបទាំងថ្ងៃ បណ្ដាលឲ្យដួលម៉ូតូ បែកមុខរងរបួសធ្ងន់

2021/10/14 08:20:53 pm        928

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមាន២ម៉ូតូ គ្នាចំនួន០៤នាក់ ធ្វើសកម្មភាពឆក់ ការបូបពីស្រ្តីម្នាក់កំពុងជិះម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យស្រ្តីដួលបោកក្បាល និងរងរបួសបែកមុខ រងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះ មានឈ្មោះ ឃុន ភី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន និងការស្នាក់នៅស្រ្តីរងគ្រោះមិនចាំដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរខ្លាំងពេក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកលតហេតុស្រ្តីរងគ្រោះ ជិះម៉ូតូ ម៉ាកwave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិស​ដៅ​ពីលិចទៅកើត ខណៈមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែលេច​មុខក្រុមជនសង្ស័យ ចំនួន២ម៉ូតូ មានគ្នា០៤នាក់ ធ្វើដំណើរស្របទិសគ្នា ធ្វើសកម្មភាពឆក់ការបូប របស់ស្រ្តីកំពុងជិះ wave មិនបានសម្រេច (មិនដាច់ខ្សែរកាបូប) បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួលទាំងកម្រោល ធ្វើឲ្យស្រ្តីរងរបួសធ្ងន់ធ្ងរ បែកមុខ។

ពាក់ព័ន្ធបញ្ហា អសន្តិសុខក្នុងមូលដ្ឋានខណ្ឌទួលគោកនេះដែរ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ករណីបែបនេះ កើតឡើងជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចខណ្ឌទួលគោក ដែលមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មិនដែលធ្វើការស្រាវជ្រាវ ឬបង្ក្រាបបានម្ដងណាឡើយ។

ទទ្ទឹមនឹងនេះផងដែរ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជា​អាជ្ញាធរពាក់ព័ន្ធ ជួយពង្រឹង សន្តិសុខសុវត្ថិភាព បន្ថែមជូនដល់ប្រជាពលរដ្ឋផង ជាក់ស្ដែងដូចករណី​ខាងលើនេះ គឺក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទាំងថ្ងៃ និងតាមបណ្ដោយមហាវិថីធំៗ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm