ប្រធានគណៈមេធាវីអាណត្តិទី១៥ លោក សាំង វណ្ណៈ ចូលកាន់តំណែងជាផ្លូវការ

2024/10/29 05:33:47 pm        527

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន​រៀបចំ​ពិធី​ផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ ដែលពិធីនេះប្រារព្ធឡើងនៅ “សហសាលឧត្តមភាព”នៃទីស្នាក់ការគណៈមេធាវី។

 ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍ និង​សំណូមពរ​មួយចំនួន​ដល់​សមាជិក​សមាជិកា​ក្រុម​ប្រឹក្សា​គណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារដូចជា

១. ត្រូវគាំទ្រ​ដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅ​លើក​កម្ពស់ តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍ របស់វិជ្ជាជីវៈ។

២. សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។

៣. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ។

៤. រាល់កិច្ចប្រជុំនិងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់។ មានហេតុ​ផល​ច្រើន​ណាស់​ដែលនាំ​ឱ្យ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ចែង​យ៉ាង​ច្បាស់​អំពី​ការ​រក្សា​ការ​សម្ងាត់​នេះ។ ការពិភាក្សានិងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹង​កិត្តិយស ឬ​កេរ្ត៍ឈ្មោះ​រ​ប​ស់​មេធាវី ឈ្មោះអ្នកគាំទ្រឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវីផងដែរ។ រាល់ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ណាមួយទៅ​ត​តិយជន​គឺត្រូវធ្វើ​ឡើង​តាមរយៈយ​ន្តការ​ផ្សព្វ​ផ្សាយ​របស់​គណៈ​មេធាវី។

៥. ត្រូវចូលរួមប្រជុំឱ្យបានទៀងទាត់និងទាន់ពេលវេលា។

៦. ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាង​ណាធា​នាថា​រាល់​ការ​សម្រេច​នីមួយៗរបស់ក្រុមប្រឹក្សាគឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់គណៈមេធាវី គាំទ្រនិងផ្តល់​ជំនួយ​គ្រប់​បែបយ៉ាង ដល់ប្រធានគណៈមេធាវីថ្មី និងសមាជិក​សមាជិកា​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​អាណត្តិទី​១១ នៅក្នុងការបំពេញការងាររបស់ខ្លួន។

ឯកឧត្តម លី ចន្ទ័តុលា សង្ឃឹមថា សហភាតាស​មាជិក​សមាជិកា​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​អាណត្តិទី​១១ ទាំងអស់ រួមនឹង ប្រធានគណៈមេធាវីអាណត្តិថ្មី នឹងគោរពបានខ្ជាប់​ខ្ជួន​តាម​ការ​សន្យា​របស់ខ្លួន ហើយនឹងជួយប្រធានគណៈមេធាវី ដើម្បីសម្រួល​ និង​ពន្លឿន​វិធាន​ និង​យន្តការ​ទាំង​ឡាយ​ដើម្បីភាពជោគជ័យនៃការងារ ដើម្បីបន្តលើក តម្កើងឧត្តមភាព និង​កិត្យានុភាព នៃ​វិជ្ជា​ជីវៈ​មេធាវី​របស់យើង ដើម្បីជាឧត្តមប្រយោជន៍នៃវិជ្ជាជីវៈមួយនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm