ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺកឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺកឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣

2024/10/29 06:03:35 pm        149

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺកឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៤ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាពប្រចាំទិសទី១ ប្រាសាទព្រះវិហារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងយោធាចារ្យ កម្មសិក្សា ការី នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងអំពីលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២៣ ដែល កំពុងប្រារព្ធពិធីបិទវគ្គនាពេលនេះ សរុបមានចំនួន ៤វគ្គ មានសិក្ខាកាមចូល រួមចំនួន ៤០០នាក់ គ្រូ ៤០នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉ន ​ជំនាញប្រឆាំងភេរវកម្ម ១វគ្គ សិក្ខាកាម​ចូលរួម ១០០នាក់ និងវគ្គ​ហ្វឹកហ្វឺន​ពង្រឹងវរសេនាតូច របស់បណ្តាកងពលតូច​ចំណុះទាំងបីចំនួន ៣វគ្គ សិក្ខាកាមចំនួន ៣០០នាក់ ដោយនៅពេលបញ្ចប់ការហ្វឹកហ្វឺន សិក្ខាកាម​ទទួលបានលទ្ធផលល្អ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្តពីសំណាក់​នាយទាហានតាមបណ្តាជំនាញពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ​ យោធាចារ្យ ក៏ដូចជាការខិតខំប្រឹងប្រែង​ដោយផ្ទាល់ពីសំណាក់សិក្ខាកាមតាមវគ្គនីមួយៗផង ដែរ។ដោយឡែកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៤ ដែលកំពុង​ប្រារព្ធ​ពិធីបើកវគ្គនាពេលនេះ មានចំនួន ៥វគ្គ សិក្ខាកាមចូលរួមសរុបចំនួន ៣៤០នាក់ គ្រូ១៧នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ ​ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំនួន ២វគ្គ គឺ​វគ្គហ្វឹកហ្វឺន​បំប៉នជំនាញរថក្រោះរថពាសដែក វគ្គហ្វឹក ហ្វឺនបំប៉នជំនាញអាវុធគាំទ្រ​ថ្មើរជើង​ត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចតាមបណ្តាកងពលតូចចំណុះទាំងបី លេខ៧ លេខ៨ និងលេខ៩ ចំនួន៣វគ្គ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលនេះ​សបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រឹង និងវឌ្ឍនភាពការ ​ងារដែលសម្រេចបានស្នាដៃ និង​សមិទ្ធផលធំៗ ជាច្រើនលើការងារអភិវឌ្ឍន៍​វិស័យការពារជាតិ ​ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ​ហ្វឹកហ្វឺន បំប៉នកងកម្លាំងទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមន​សិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការងារ​ថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជានាយទាហាន និង​ពលទាហានទាំងអស់ត្រូវយកចំណេះដឹងជំនាញដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យ​ចំ​គោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារ​ជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខ​សន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនមិនឱ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។បន្ថែមពីនេះ សូមបន្តគិតគូររៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្តពង្រឹងសមត្ថភាពកងកម្លាំងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿន​ការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យការពារជាតិ​ឱ្យទទួល​បានជោគជ័យ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm