អ៊ីស្រាអែល នឹងបន្តការចរចាថ្មីស្តីពីកិច្ចព្រមព្រៀងចំណាប់ថ្នូរ ខណៈកម្លាំងវាយលុកក្នុងសង្គ្រាមនៅហ្កាហ្សា និងលីបង់

2024/10/29 06:11:19 pm        150

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលអន្តរជាតិអំពីចំណុចខំខាន់ៗនៃកិច្ចពិភាក្សាដែលបានស្នើឡើងជាមួយក្រុមហាម៉ាស លើកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ខណៈកងកម្លាំងរបស់ខ្លួន បានបាញ់ផ្លោងទាំងលើទឹកដីលីបង់ និងនៅប៉ាឡេស្ទីន។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា ប្រធានចារកម្ម លោក David Barnea បានជួបជាមួយមន្ត្រីអាមេរិក និងកាតា នៅទីក្រុងដូហា(Doha) និងបានយល់ព្រមថា ពួកគេនឹងពិភាក្សាជាមួយក្រុមហាម៉ាស អំពីកិច្ចព្រមព្រៀងដើម្បីដោះលែងពលរដ្ឋអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានស្នើបទឈប់បាញ់រយៈពេលពីរថ្ងៃ និងការដោះដូរឈ្លើយសឹកចំណាប់ថ្នូរ ដែលលោកបាននិយាយថា អាចនាំទៅរកបទឈប់បាញ់ ជាអចិន្ត្រៃយ៍។

ការិយាល័យរបស់លោក Netanyahu និយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីទាំងអស់បានពិភាក្សាអំពីក្របខ័ណ្ឌបង្រួបបង្រួមថ្មីមួយ ដែលរួមបញ្ចូលគ្នានូវសំណើពីពេលមុនៗ ហើយថែមទាំងបានលើកយកមកពិចារណានូវបញ្ហាសំខាន់ៗ និងការវិវត្តន៍ថ្មីៗនៅក្នុងតំបន់។

នៅប៉ុន្មានថ្ងៃខាងមុខនេះ ការពិភាក្សានឹងបន្តរវាងក្រុមអ្នកសម្របសម្រួល និងក្រុមហាម៉ាស ដើម្បីវាយតម្លៃលទ្ធភាពនៃការចរចា និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញដល់កិច្ចព្រមព្រៀង។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm