ប្រជានុរាស្ត្របង្ហាញក្ដីគោរព និងសាទរព្រះមហាក្សត្រ ក្នុងឱកាសគ្រងព្រះរាជសម្បត្តិ គម្រប់ខួបលើកទី២០

2024/10/29 06:16:14 pm        222

ប្រជានុរាស្ត្រជាច្រើនបានមកកម្សាន្តនៅពីមុខព្រះបរមរាជវាំង ក្នុងឱកាសរៀបចំ ពិធីអបអរសាទរ ខួបលើកទី២០ ព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមមនាថ នរោត្តម សីហមុនី។ ពួកគាត់បានបង្ហាញនូវក្ដីគោរពស្រឡាញ់ និងថ្វាយព្រះពរ អបអរ​សាទរ​ក្នុង​ការ​ឡើង​គ្រ​​ងព្រះរាជសម្បត្តិរបស់ព្រះអង្គក្នុងរយៈពេល ២០ឆ្នាំមកនេះ។

ជា​ការ​អបអរសាទរ រៀងរាល់ឆ្នាំ ថ្ងៃទី ២៩ ខែតុលា ត្រូវបានកំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។ ក្នុងឆ្នាំ ២០២៤ ជាគម្រប់ខួបលើកទី ២០ នៃការឡើងគ្រង​ព្រះ​រាជ​សម្បត្តិ​នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំតុបតែងលម្អ ការតាំងព្រះឆាយាល័ក្ខណ៍ និង​មាន​ការ​បាញ់កាំជ្រួចជាច្រើនសិបគ្រាប់ នៅម៉ោង ៧.០០ យប់ នៅថ្ងៃទី ២៨ ថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែតុលា នេះផងដែរ។

សម្រាប់​ថ្ងៃដំបូងនៃការបាញ់កាំជ្រួច ប្រជាពលរដ្ឋជាច្រើនក៏បានមកកម្សាន្តនៅមុខព្រះបរមរាជវាំង ដោយ​ម្នាក់ៗភ្ជាប់មកជាមួយស្នាមញញឹម ភាពសប្បាយរីករាយ និងក្ដីគោរពស្រឡាញ់ ពិសេស​ការ​ថ្វាយ​ព្រះពរព្រះមហាក្សត្រ ក្នុងឱកាស ខួបលើកទី ២០ ព្រះរាជពិធីគ្រងរាជសម្បត្តិ ផងដែរ។

ជា​ការ​អបអរសាទរ គម្រប់ខួបលើកទី ២០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោមការដឹកនាំដោយ ឯឧត្តម ហ៊ុន ម៉ានី ក៏ទទួលបានការអនុញ្ញាត ក្នុងការរៀបចំ ពិព័រណ៍​ព្រះបរមឆាយាល័ក្ខណ៍ ដែលបង្ហាញពី ព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ថ និង​ព្រះរា​ជសកម្មភាពសប្បុរសធម៌ របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។

ពិព័រណ៍ រៀបចំឡើងសម្រាប់រយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរៈភាព និងព្រះរាជបូជនីយកិច្ច ដ៏ឧដុង្គ​ឧត្តម របស់ព្រះករុណា ជាអម្ចាស់ ដែលទ្រង់បានបំពេញ ព្រះរាជតួនាទី របស់ព្រះ​អង្គ​យ៉ាង​ខ្ជាប់​ខ្ជួន​ស្រប​តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm