អាមេរិកព្រមានអ៊ីរ៉ង់ នៅUN អំពី «ផលវិបាកធ្ងន់ធ្ងរ» ក្នុងករណីមានការវាយប្រហារថ្មី

2024/10/29 06:50:40 pm        89

សហរដ្ឋអាមេរិក បានព្រមានប្រទេសអ៊ីរ៉ង់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ អំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើប្រទេសនេះធ្វើសកម្មភាពវាយលុកបន្ថែមទៀតទៅលើអ៊ីស្រាអែល ឬបុគ្គលិករបស់អាមេរិកនៅមជ្ឈិមបូព៌ា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយទៅកាន់ក្រុមប្រឹក្សា ដែលមានសមាជិក១៥រូបថា «យើងនឹងមិនស្ទាក់ស្ទើរក្នុងចំណាត់ការដើម្បីការពារខ្លួននោះទេ សូមកុំច្រឡំ។ សហរដ្ឋអាមេរិក មិនចង់ឃើញការកើនឡើងជម្លោះបន្ថែមទៀតនោះទេ។ យើងជឿថា រឿងនេះនឹងត្រូវបញ្ចប់ការបាញ់តគ្នា រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ក្រុមប្រឹក្សាសន្តិសុខ បានជួបប្រជុំគ្នា បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើរោងចក្រមីស៊ីល និងទីតាំងផ្សេងៗទៀតក្នុងប្រទេសអ៊ីរ៉ង់ មុនពេលព្រឹកព្រលឹមកាលពីថ្ងៃសៅរ៍។ វាជាការសងសឹក ចំពោះការវាយប្រហារកាលពីថ្ងៃទី១ ខែតុលា របស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលដោយមីស៊ីលបាលីស្ទីកប្រមាណ២០០គ្រាប់។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីរ៉ង់ លោក Amir Saied Iravani បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងសមគំនិតតាមរយៈការគាំទ្រផ្នែកយោធា សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។ លោក បាននិយាយទៅកាន់ក្រុមប្រឹក្សាថា «ប្រទេសអ៊ីរ៉ង់ បានរក្សាការគាំទ្រផ្នែកការទូតជាប្រចាំ។ ទោះជាយ៉ាងណា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ សាធារណៈរដ្ឋអ៊ីរ៉ង់ឥស្លាមនិយម មានសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបចំពោះសកម្មភាពឈ្លានពាន។

លោក Danny Danon ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ «ទណ្ឌកម្មធ្វើឲ្យជាប់គាំងធ្ងន់ធ្ងរ» លើហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និង «ចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់របបឆ្កួតលីលាកុំឲ្យទទួលបាននូវសមត្ថភាពនុយក្លេអ៊ែរ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm