ទិន្នន័យបង្ហាញថា ទំនិញប្រេងកំពុងត្រូវបានដឹកពីម៉ិកស៊ិកទៅគុយបា ក្នុងពេលមានវិបត្តិថាមពល

2024/10/29 06:55:32 pm        116

ទិន្នន័យក្រុមហ៊ុនដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងដែលមានផ្ទុកប្រេងប្រហែល ៤០០.០០០ បារ៉ែល បានចាកចេញពីកំពង់ផែ Pajaritos របស់ប្រទេសម៉ិកស៊ិក ហើយកាលពីថ្ងៃចន្ទកំពុងត្រូវបានដឹកទៅកាន់ប្រទេសគុយបា ជាកន្លែងដែលមានវិបត្តិថាមពលធ្ងន់ធ្ងរ បណ្តាលឲ្យប្រទេសដីកោះមួយនេះ ជួបការលំបាកក្នុងការទប់ទល់ការប្រើប្រាស់ចរន្តអគ្គិសនី។ នាវាដឹកប្រេងដោតទង់ជាតិគុយបា Vilma ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសកោះនេះ នៅចុងសប្តាហ៍ ។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសម៉ិកស៊ិក លោក Marcos Rodriguez បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសគុយបា បានខាតបង់ប្រហែល១៣លានដុល្លារជារៀងរាល់ថ្ងៃ ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសនេះ។

លោក Rodriguez បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការដឹកជញ្ជូនប្រេងតាមផែនការពីប្រទេសម៉ិកស៊ិកទៅកាន់ប្រទេសគុយបា នោះទេ ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងចរចាជំនួយជាមួយប្រទេសម៉ិកស៊ិក វេណេស៊ុយអេឡា និងប្រទេសកូឡុំប៊ី។

ប្រទេសម៉ិកស៊ិក បានផ្គត់ផ្គង់ប្រេងឆៅ និងប្រេងឥន្ធនៈដល់ប្រទេសគុយបា ចាប់តាំងពីឆ្នាំមុន ដោយបំពេញបន្ថែមបរិមាណដែលបញ្ជូនមកដោយប្រទេសវេណេស៊ុយអេឡា ជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ប្រទេសគុយបា។

ទិន្នន័យ LSEG បានបង្ហាញថា ប្រេងកាលពីពេលមុន ត្រូវបានបញ្ជូនកាលពីពាក់កណ្តាលខែកញ្ញា ដោយប្រទេសម៉ិកស៊ិក ទៅកាន់កំពង់ផែដែលបម្រើដល់រោងចក្រចម្រាញ់ប្រេងមួយ របស់ប្រទេសគុយបា។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm