រដ្ឋមន្រ្តីការងារលើកទឹកចិត្តវិស័យឯកជនឲ្យបើកទូលាយក្នុងការទទួលយកជនពិការចូលបំពេញការងារ

2024/10/29 07:11:00 pm        203

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត បាន​អំពាវ​នាវ​រោងចក្រ សហគ្រាសទាំងអស់ ជ្រើសរើសជនមានពិការភាពសម្រាប់បំពេញការងារ ដើម្បីឲ្យ​ពួក​គាត់​អាចទទួលបានឱកាសការងារ និងមានប្រាក់ចំណូលមួយសមរម្យក្នុងជីវភាពរស់ប្រចាំថ្ងៃ ជា​ពិសេសចូលរួមអភិវឌ្ឍន៍សង្គម។

ក្នុងព្រឹត្តការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​បញ្ជាក់ថា ដើម្បីលើកកម្ពស់ដល់ជនមានពិការភាព ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្តេជ្ញាសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បី​អនុវត្ត​ច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាមួយនិង​ការការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ដែល​មាន​ពិការភាពផងដែរ។ ឯកឧត្តម បានបន្តថា ក្នុងកិច្ចការងារជ្រើសរើសជនមានពិការភាពនេះ ក្រសួង​ការងារនឹ ងដាក់បញ្ចូលទៅក្នុងបញ្ជី ដើម្បីពិនិត្យមើលថា ក្រុមហ៊ុន សហគ្រាស នៃ​វិស័យ​ឯក​ជន​ទាំងអស់ អាចបំពេញបាន១%យ៉ាងតិច ស្របតាមច្បាប់​ក្នុង​ការ​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​រោង​ចក្រ​សហ​គ្រាស​ប្រើប្រាស់កម្លាំងពលកម្មជនមានពិការភាព។

ឯកឧត្តម ហេង សួរ ក៏បានជំរុញឱ្យជនមាន​ពិការភាព​អាច​សម្លឹង​មើល​ជំនាញ​វិជ្ជា​ជីវៈ​ដែល​រាជ​រដ្ឋាភិបាលបានប្រកាសផ្តល់ជូនប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែល​ស្រប​តាម​លទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ ជាមួយនេះ ឯកឧត្តម បាន​លើក​ទឹក​ចិត្ត​ដល់ជនមានពិការភាពទាំងអស់ មិនត្រូវអស់សង្ឃឹម ហើយត្រូវ​តស៊ូ​ជំនះ​រាល់​ការ​លំបាក​នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ។

កញ្ញា ពៅ សុផានី ជាជនពិការភាព បច្ចុប្បន្នមានអាជីពផ្នែកនិពន្ធវីដេអូឯករាជ្យ (Freelancer) បាន​សម្ដែងការពេញចិត្ត និងគាំទ្រចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដែល​យកចិត្ដទុកដាក់ចំពោះជនមានពិការភាព និងជំរុញឱ្យវិស័យឯកជនទទួល និងផ្ដល់​ឱកាស​ការងារ​ជូនជនមានពិការភាពអាចបំពេញការងារបាន។ កញ្ញានិយាយទៀតថា ការផ្ដល់​ឱកាស​ការងារ​ដល់ជនមានពិការភាពនេះ ដើម្បីទទួលបានការងារ និងមានប្រាក់​ចំណូល​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​រស់​ប្រចាំថ្ងៃ។

លោក ម៉ុក ក្រឹម សព្វថ្ងៃប្រកបរបររត់កង់បី បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូម​ផ្ដល់ឱកាសការងារជូនជនមានពិការភាពឱ្យបានច្រើន ខណៈដែលជនមានពិការភាព ក៏​អាច​បំពេញ​ការងារបានដូចគ្នាជាមួយនឹងជនមានកាយសម្បទារគ្រប់គ្រាន់ផងដែរ។

បច្ចុប្បន្ន​ជន​ពិការភាពដែលកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន​មាន​ចំនួន​ប្រមាណ​ជាង ៧ពាន់នាក់។ រាជរដ្ឋាភិបាល បានជំរុញឱ្យបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និង​បន្ត​កសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកប​ដោយ​នវា​នុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយ​សម​ធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm