ក្រុមការងារ WHO ថ្មី​អាច​ជា​ឱកាស​ចុងក្រោយ​ក្នុង​ការ​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស COVID-19

2021/10/14 08:35:08 pm        493

​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា ​ក្រុមការងារ​ពិសេស​ថ្មី​មួយ​អាច​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស Covid-19​។ អង្គការ​នេះ​បាន​តែង​តាំង​ក្រុម​អ្នក​ជំនាញ​ចំនួន ២៦​នាក់​ដើម្បី​ចូលរួម​ក្នុង​ក្រុម​នេះ ដែល​ជា​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ស៊ើបអង្កេត​ប្រភព​ដើម​នៃ​ជំងឺ​ថ្មី​នេះ​ដែល​ត្រូវ​បាន​អង្គការ​នេះ​ដាក់​ឈ្មោះថា​ សា​ហ្គោ (Sago)​។

​ជាង​មួយ​ឆ្នាំ​កន្លះ​ចាប់​តាំង​ពី​វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​ប្រទេស​ចិន សំណួរ​ថា​តើ​ដើមកំណើត​នៃ​វីរុស​នេះ​ផ្ទុះឡើង​ដោយ​របៀប​ណា​នៅតែ​មិន​ច្បាស់​។​ ក្រុមការងារ​នេះ​នឹង​ពិចារណា​ថា ​តើ​វីរុស​នេះ​បាន​ឆ្លង​ចេញពី​សត្វ​ទៅ​មនុស្ស​នៅ​ផ្សារ​ក្រុង​អ៊ូ​ហាន ឬ លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍ ឬ​យ៉ាងណា​។​ ចិន​បាន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ទ្រឹស្ដី​ទី២។​ ​កាលពី​ខែ​កុម្ភៈ​ក្រុម​ស៊ើបរក​ប្រភព​ដើម​នៃ​វីរុស​ COVID-19 របស់​អង្គ​ការ​សុខភាព​ពិភពលោក ដែល​មាន​ភារកិច្ច​ស៊ើបអង្កេត​ប្រភព​ដើម​នៃ​វីរុស​នេះបាន​ទៅកាន់​ប្រទេស​ចិន ហើយ​បាន​សន្និដ្ឋាន​ថា ​វីរុស​នេះ​ប្រហែលជា​ឆ្លង​ចេញពី​សត្វ​ប្រចៀវ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ស៊ើបអង្កេត​បន្ថែម​ទៀត​។​ យ៉ាងណា​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺលោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​រារាំង​ដោយសារតែ​កង្វះ​ទិន្នន័យ ​និង​តម្លាភាព​ពី​ប្រទេស​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm