ប្រជានុរាស្ត្រវ័យចាស់បង្ហាញភាពកក់ក្តៅក្រោមម្លប់ព្រះមហាក្សត្រគ្រងរាជសម្បត្តិ រយៈពេល២០ឆ្នាំមកនេះ

2024/10/29 07:56:37 pm        252

នៅថ្ងៃទី២៩ ខែតុលា គឺជាថ្ងៃដ៏វិសេសវិសាលបំផុត នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ អំឡុង​ការ​យាង​ឡើង​គ្រង​ព្រះ​បរ​មសិរីរាជសម្បត្តិក្នុងរយៈពេល២០ឆ្នាំមកនេះ បណ្តាប្រជានុរាស្ត្រខ្មែរ បានបង្ហាញ​អំពី​ភាព​កក់​ក្តៅ ភាពសុខក្សេមក្សាន្ត សំបូរសប្បាយរុងរឿង ក្រោមម្លប់ត្រជាក់ របស់អង្គ​ព្រះមហាក្សត្រ​​នៃ​ព្រះរាជាណាចក្រកម្ពុជា។

បណ្តាប្រជានុរាស្ត្រខ្មែរ ក្នុងចំណោយអ្នកវ័យចំណាស់ ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា ក្នុង​អំឡុង​រយៈ​ពេល​២០ឆ្នាំនេះ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាន់​ខ្ជាប់​នូវ​ព្រះរា​ជ​តួនាទី​ និងព្រះរាជកិច្ច តាមលំអានព្រះរាជបិតារបស់ព្រះអង្គបានល្អប្រសើរ ពិសេស​ការ​កិច្ចការ​ក្នុង​វិស័យ​សាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់​នៅ​របស់​ប្រជា​រាស្ត្រ​នៅទូទាំងប្រទេស ហើយសម្រាប់ព្រះរាជកិច្ចការងារអន្តរជាតិវិញ ព្រះអង្គបាន​បង្កើត​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការបានល្អប្រសើរជាមួយបណ្តាប្រទេសលើពិភពលោក។

សូម​បញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​គ្រង​ព្រះបរម​សិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០២៤​នេះ គឺមានរយៈពេល២០ឆ្នាំ ហើយក្នុងអំឡុងពេលនេះដែរ ព្រះអង្គ ក៏បានចាត់​ទុក​បញ្ហា​របស់​ប្រជា​នុរាស្រ្ត គឺដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ ហេតុនេះដែរ ព្រះអង្គតែង​តែ​ចូល​រួម​ចំណែក​បរិច្ចាគ​ថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀនជាដើម ដើម្បី​ទុក​ជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ក្នុងនេះដែរ ព្រះអង្គ​ក៏​តែង​តែ​ប្រទា​នថ​វិកា​ជា​រៀង​រាល់​ខែ​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទ​ក្រហម​កម្ពុជា​ប្រើ​ប្រាស់​ជួយ​សង្គ្រោះ​​ប្រជា​នុរាស្ត្រ​ជួប​ទីទ័ល ក៏ដូចជួបគ្រោះមហន្តរាយនានា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយ​ផ្ដល់​ជា​គ្រឿង​ឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm