ចិន​រៀបចំ​ការប្រកួត​កីឡា​អន្តរជាតិ​លើកដំបូង​តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​រាតត្បាត Covid-19

2021/10/14 09:08:33 pm        128

​ចិន៖ ​ព្រឹត្តិការណ៍​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​រាតត្បាត​ជាស​កល Covid-19​។ ​ការប្រកួត​កីឡា​សម្តែង​ស្គី​លើ​ផ្ទាំង​ទឹកកក Asia Open Trophy ត្រូវ​រៀបចំឡើង​នៅ​កីឡដ្ឋាន​ទើប​កែ​លម្អ​ថ្មី Capital Indoor Stadium ចន្លោះ​ថ្ងៃ​ទី​១៣ ដល់ ១៦ ខែ​តុលា​នេះ​។

​​ជាមួយគ្នា​នោះ​ដែរនេះ​ក៏​ជា​ព្រឹត្តិការណ៍​សាកល្បង​មួយទៀត​របស់​ចិន មុន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំក្រោយ​។ ​វិធានការ​តឹងរ៉ឹង​លើ​ផ្នែក​សុខាភិបាល​ត្រូវ​បាន​ណែនាំ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ពោល​គឺ​អត្ត​ព​លិ​ក​ដែល​ចូលរួម​ទាំងអស់​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស ១៤ថ្ងៃមុន​មកដល់​ទឹកដី​ចិន​។ ​ភាគី​ដែល​ចូលរួម​មិន​ថា ​អត្ត​ព​លិ​ក រឺ​ប្រតិភូ​មិន​អាច​ចាក​ចេញពី​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់នៅ​បាន​ឡើយ ក្រៅពី​ការ​ចាក​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​ទៅតាម​កាលវិភាគ និង​ទីតាំង​ដែល​បាន​កំណត់​ជាក់លាក់​។ ​ចំណែក​ក្រុម​អ្នក​ផ្សព្វផ្សាយ​សារព័ត៌មាន​ត្រូវ​ធ្វើ​តេស្ត​ជាប្រចាំ​រាល់ ២៤​ម៉ោង​ម្តង​។

​​ម្ចាស់​មេដាយ​ប្រាក់​ចិន Han Cong និង Sui Wenjing រួម​ជាមួយ​អត្ត​ព​លិ​ក​ជប៉ុន Yuma Kagiyama, Mai Mihara និង Kaori Sakamoto ក៏ដូចជា​អត្ត​ពលិក​ម​ក​ពី​ឡេ​តូ​នី Deniss Vasiljevs ក៏បាន​ចូលរួម​ការប្រកួត​នៅ​រដ្ឋធានី​ប៉េកាំង​នេះ​ផង​ដែរ តែ​អត្ត​ព​លិ​ក​ក្តី​រំពឹង​មេដាយ​មាស​របស់​ជប៉ុន​ម្នាក់​គឺ Rika Kihira បាន​ប្រកាស​ដក​ខ្លួន​មិន​ចូលរួម​កាលពី​ដើមខែ​។​ ​សូម​បញ្ជាក់​ថា ​កីឡដ្ឋាន Capital Indoor នេះ​ត្រូវ​បាន​សាង​សង់​ឡើង​តាំងពី​ឆ្នាំ​១៩៦៨ និង​ធ្លាប់​ទទួល​ការប្រកួត​វិញ្ញាសា​កីឡាបាល់ទះ​កាលពី​អូឡាំពិក ២០០៨ នៅ​ទីក្រុង​ប៉េកាំង​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm