អាមេរិក ព្រមានអំពីជំនួយមនុស្សធម៌ដែលមិនទៅដល់មនុស្សដែលត្រូវការវា នៅភាគខាងជើងហ្កាហ្សា

2024/10/29 09:28:26 pm        872

ក្រសួងការបរទេសអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ជំនួយមនុស្សធម៌ មិនបានធ្លាក់ដល់មនុស្ស ដែលត្រូវការវា នៅក្នុងទីក្រុងJabalia ភាគខាងជើងតំបន់ហ្កាហ្សា ដែលអ្នកនាំពាក្យលោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក មិនអាចទទួលយកទង្វើបែបនេះទេ។

លោក Miller បាននិយាយថា៖«នោះគឺជាការវាយតម្លៃរបស់យើងមួយ គឺថាអាហារ ទឹក និងថ្នាំដែលត្រូវ ទៅដល់ប្រជាជននៅក្នុងទីក្រុងJabalia នៅពេលនេះ ពួកគេមិនទាន់ទទួលបានវាទេ ហើយយើងចង់ឃើញបញ្ហានោះ មានការផ្លាស់ប្តូរ។

សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីន បាននិយាយថា មនុស្សប្រហែល ១០០.000នាក់ បានជាប់ខ្លួន នៅក្នុងទីក្រុង Jabalia, Beit Lahiya និង Beit Hanoun ដោយគ្មានការផ្គត់ផ្គង់ថ្នាំពេទ្យ ឬស្បៀងអាហារអ្វីឡើយ។ សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ចំនួននេះ ដោយឯករាជ្យបានទេ។

សេវាសង្គ្រោះបន្ទាន់ បានបន្តថា ប្រតិបត្តិការរបស់ខ្លួន បានបញ្ឈប់ ដោយសារតែការវាយលុករបស់អ៊ីស្រាអែលរយៈពេល ៣សប្តាហ៍ ទៅកាន់ភាគខាងជើង ជាតំបន់មួយដែលយោធា បាននិយាយថា ខ្លួនបានកម្ចាត់កងកម្លាំងប្រយុទ្ធរបស់ក្រុមហាម៉ាសពីដំបូង ក្នុងសង្រ្គាមរយៈពេលមួយឆ្នាំនេះ។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការនាពេលថ្មីៗនេះ នៅភាគខាងជើង ជាមួយនឹងគោលបំណងដែលបានប្រកាសថា រារាំងក្រុមហាម៉ាសមិនឲ្យប្រមូលផ្តុំគ្នាឡើងវិញ។ ប្រតិបត្តិការនេះ កាន់តែខ្លាំងឡើង ចាប់តាំងពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ជាងមួយសប្តាហ៍កន្លងទៅ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm