កោះ​តៃវ៉ាន់​ប្រាប់​ចិន​កុំ​ចូល​មក​កៀក​ពេក ខណៈ​ដែល​ចិន​និយាយ​ការពារ​សម​យុទ្ធ​យោធា​របស់​ខ្លួន​

2021/10/14 09:37:14 pm        634

​កោះ​តៃវ៉ាន់៖ ក្រសួង​ការពារជាតិ​កោះ​តៃវ៉ាន់​បាន​ព្រមាន​ប្រទេស​ចិន​ថា ​ខ្លួន​នឹង​ប្រើ​វិធានការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​តបត​វិញ​កាលពី​ថ្ងៃ​ពុធ​ ទី១៣ ខែ​តុលា ប្រសិនបើ​ចិន​នៅតែ​បន្ត​ចូល​ទៅ​ជិត​កោះ​តៃវ៉ាន់​កាន់​តែ​ជិត​ទៀត ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បានការ​ពារ​ការ​លុកលុយ​របស់​ខ្លួន ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​កោះ​តៃវ៉ាន់​ថា ​គ្រាន់តែ​ជា​ចលនា​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​ប៉ុណ្ណោះ​។

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការពារ​ជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ចិន​ដែល​អះ​អាង​ថា ​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន​គឺជា​ការ​ប្រឈម​ដាក់គ្នា​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មកនេះ ដោយ​បន្ថែម​ថា​ ចិន​នឹង​មាន​លទ្ធភាព​បង្កើន​ការ​លុកលុយ​ទ្រង់​ទ្រាយ​ធំ​នៅ​ត្រឹម​ឆ្នាំ​២០២៥​។​ ការ​ថ្លែង​របស់​លោក​មាន​ឡើង​ បន្ទាប់ពី​ការ​ជ្រៀតចូល​ដែន​អាកាស​របស់​ចិន​រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា ​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​កោះ​តៃវ៉ាន់​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​តុលា ជា​ផ្នែក​មួយ​ដែល​កោះ​តៃវ៉ាន់​មើល​ឃើញ​ថា ជា​ការ​ពង្រឹង​កងកម្លាំង​គៀប​កោះ​តៃវ៉ាន់​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។​

​មិន​មាន​ការ​បាញ់​កាំភ្លើង​ទេ​ ហើយ​យន្តហោះ​របស់​ចិន​បាន​នៅ​ឆ្ងាយ​ពី​ដែនអាកាស​របស់​កោះ​តៃវ៉ាន់ ដោយ​ផ្តោត​សកម្មភាព​របស់​ខ្លួន​នៅ​ជ្រុង​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​កោះ​តៃវ៉ាន់​។​ ចិន​បាន​ស្តី​បន្ទោស​កោះ​តៃវ៉ាន់​ និង​អ្នកគាំទ្រ​អន្តរជាតិ​ដ៏​សំខាន់​បំផុត​របស់​កោះ​នេះ​គឺ​សហរដ្ឋអាមេរិក​ ចំពោះ​ភាព​តានតឹង​នេះជា​ចំណុច​មួយ​ដែលលោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ចិនបាន​ធ្វើឡើង​ជា​ថ្មី​ទៀត​នៅ​ទីក្រុង​ប៉េកាំង ដោយ​ចង្អុល​ចំ​ៗ​ទៅ​គណបក្ស​ដែល​កំពុង​កាន់អំណាច​របស់កោះ​តៃវ៉ាន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        320
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        365
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm