កិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន

2024/10/29 10:29:24 pm        129

ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន, នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

​កិច្ចសន្ទនាថ្នាក់តំបន់នេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ក្នុងតំបន់អាស៊ាន ដោយផ្តោតលើការពិភាក្សារួមមួយក្រោមក្របខណ្ឌនៃសសរស្តម្ភទាំងបីរបស់អាស៊ាន និងការចែករំលែកទស្សនៈ ការយល់ដឹង ការអនុវត្តល្អ និងចំណេះដឹងលើរបៀបលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ព្រមទាំងដើម្បីពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគតក្នុងក្របខណ្ឌអាស៊ាន។ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍លើប្រធានបទ“ការចែករំលែកការអនុវត្តល្អ និងបញ្ហាប្រឈមនានា លើការលើកកម្ពស់សិទ្ធិទទួលបានសេវាសុខភាពអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩”។

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ រួមមាន៖

១. សិទ្ធិទទួលបានការថែទាំសុខភាព៖ ផ្តល់​ការថែទាំសុខភាពជាសារវ័ន្តទាំងនៅថ្នាក់មណ្ឌលសុខភាពរហូតដល់ថ្នាក់ជាតិ។ ការធ្វើតេស្ត ចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល និងធ្ងន់ធ្ងរ ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃតាមយុទ្ធសាស្ត្រផ្ការីក ជូនប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅកម្ពុជា ។ ក្រសួងសុខាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ ដល់កុមារ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព ជនទេសន្តរប្រវេសន៍ ។ 

២. សិទ្ធិទទួលបានព័ត៌មាន៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ជារៀងរាល់ថ្ងៃអំពីជំងឺកូវីដ-១៩ ព្រមជាមួយនឹងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍។ ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ១១៥ សម្រាប់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជំងឺ ជូនសាធារណៈជន ២៤ម៉ោងលើ ២៤ម៉ោង។

៣. សិទ្ធិទទួលបាន​ អាហារូបត្ថម្ភ​ ក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជាការផ្តល់សាច់​ប្រាក់​ ដល់​ប្រជាជន​ ដែល​រង​ហានិភ័យ​ ពិសេស​ ស្រ្តី​ និង​ កុមារ​ រួមទាំងអាហារហាឡាល់សម្រាប់ជនមូស្លីមផងដែរ។ 

៤. សិទ្ធិចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ៖ តាមរយៈយុទ្ធនាការការចូលរួមរបស់សហគមន៍ ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីការបង្ការ និងការស្វែងរកការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ។ 

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ជូនអង្គពិធីថា កម្ពុជា បានទទួលនាវាទេសចរណ៍ Westerdam ដែល​ទទួល​ផ្ទាល់​ដ៏ខ្ពង់ខ្ពស់​បំផុត​ ពី​ សម្តេច​តេជោ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​កាប៉ាល់​ដឹកមនុស្សជាង ២២០០នាក់ ក្នុង​កាលៈទេសៈ​ នោះ​មិន​មាន​ប្រទេស​ណា​យល់​ព្រម​ទទួល​ឲ្យ​ កាប៉ាល់​ Westerdam ចូល​ចតទ្បេីយ​ ។ 

៥.​ ប្រទេសកម្ពុជាមានប្រព័ន្ធសន្តិសុខសុខភាពដែលមានភាពធន់ និងនិរន្តរភាពដែលអាចឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ ហើយសហគមន៍ទាំងអស់ បានត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ជំងឺរាតត្បាត​ដែល​អាច​កើត​មាន​ឡើង​នា​ពេល​អនាគត​ ។ 

កិច្ចសន្ទនាថ្នាក់តំបន់នេះ មានការចូលរួមពីផ្នែកពាក់ព័ន្ធតាមវិស័យអាស៊ាន អ្នកជំនាញផ្នែកសិទ្ធិមនុស្សមកពីស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន បណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធនានាសរុបប្រហែល ១០០នាក់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm