ប្រធានាធិបតីម៉ូហ្សំប៊ិក អំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិក្នុងពេលមានបញ្ហាប្រឈមក្រោយការបោះឆ្នោត

2024/10/29 11:06:51 pm        29


ប្រធានាធិបតីប្រទេសម៉ូហ្សំប៊ិក លោក Filipe Nyusi កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយបន្តសម្រាប់ស្ថិរភាព និងសន្តិភាព នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ បន្ទាប់ពីការបោះឆ្នោត កាលពីពេលថ្មីៗ។

អំឡុងជំនួបជាមួយឯកអគ្គរដ្ឋទូតបរទេស ដែលបានធ្វើឡើងនៅទីក្រុង Maputo រដ្ឋធានីរបស់ប្រទេស លោក Nyusi បានបញ្ជាក់អំពីតួនាទីសំខាន់នៃស្ថិរភាពនយោបាយក្នុងការអភិវឌ្ឍន៍របស់ប្រទេស ម៉ូហ្សំប៊ិក និងសារៈសំខាន់នៃការរក្សាសន្តិភាព បន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកល ឆ្នាំ២០២៤។

លោក Nyusi បាននិយាយថា «យើងជំរុញឱ្យដៃគូអន្តរជាតិរបស់យើង បន្តគាំទ្រប្រទេសម៉ូហ្សំប៊ិក ជាពិសេសក្នុងអំឡុងពេលបែបនេះ នៅពេលដែលស្ថិរភាព និងសន្តិសុខរបស់ប្រទេសយើង ប្រឈមមុខ បញ្ហាស្មុគស្មាញជាច្រើន។ លោក Nyusi បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា កាលពីពេលថ្មីៗនេះ អំឡុងពេលតវ៉ា និងបាតុកម្មជាច្រើន នៅក្នុងប្រទេស។

លោក Nyusi និយាយថា «រលកនៃការតវ៉ានាពេលថ្មីៗនេះ បាននាំមកនូវការបំផ្លិចបំផ្លាញ និងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយកងកម្លាំងសន្តិសុខ ដោយបង្ខំឱ្យយើងអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានបង្កើតឡើង។

លោកប្រធានាធិបតី បានរំឮកពីបរិបទនៃការបោះឆ្នោតសកល កាលពីថ្ងៃទី៩ខែតុលា ដោយលើកឡើងថា ភាពអយុត្តិធម៌នានាកំពុងត្រូវបានពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នទទួលខុសត្រូវលើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm