សមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបររថភ្លើង បុករថយន្ដដឹកកម្មករបណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់​

2021/10/14 02:49:57 pm        1.6 K

ព្រះសីហនុ៖ រថភ្លើងរត់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដោយមិនដាក់ប៉ារ៉ាសបិតការឆ្លងកាត់ បានបុករថយន្ដសាំយ៉ុង១គ្រឿងពេញទំហឹងខ្ទាតទៅម្ខាង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ករណីនេះ កើតឡើងត្រង់ចំណុច ក្បែរទីប្រជុំជនផ្សារវាលរេញ ស្ថិតនៅស្ថិតស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សមត្តកិច្ចកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំនុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ក្បែរទីប្រជុំជនផ្សារវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយគ្មានអ្នកបិតដាក់ប៉ារាស់ បញ្ជាឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ បុកពេញទំហឹងខ្ទាតចេញពីផ្លូវតែម្តង។

ករណីនេះ បណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ (មិនមានអ្នករួមដំណើរ) ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបាន​បញ្ជូន​ទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ)។

បច្ចុប្បន្នសពអ្នករងគ្រោះ ត្រូវបានប្រគល់ឲ្យគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើ ការដោះស្រាយតាមនីតិវិធីច្បាប់។

ចំពោះរថភ្លើង បានបន្តដំណើរទៅមុខទៀត ទៅឈប់នៅរ៉ាមានចំងាយប្រមាណជា ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ រថភ្លើងដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ឆ្លងកាត់​ស្រុកព្រៃនប់ នៅមានបញ្ហាជួបគ្រោះថ្នាក់បន្តបន្ទាប់ ដែលកើតឡើងពីផ្លូវឆ្លងកាត់ ភាគច្រើនកើតមានចំណុចផ្លូវតូចៗ (ផ្លូវលំ) ចេញចូលធម្មតា ហើយលើកនេះ កើតឡើងផ្លូវធំ គឺលើផ្លូវជាតិ ដែលអាចនិយាយថាជាការធ្វេសប្រហែសរបស់អ្នកប្រើការ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm