[BREAKING NEWS] ក្រុមហេសបូឡា ជ្រើសរើសលោក Naim Qassem ជាប្រមុខថ្មីជំនួសលោក Nasrallah

2024/10/29 11:35:26 pm        58


ក្រុមប្រដាប់អាវុធហេសបូឡា នៅប្រទេសលីបង់ នាថ្ងៃអង្គារ (ទី២៩ ខែតុលា) បានប្រាប់ឲ្យដឹងថា ខ្លួនបានបោះឆ្នោតជ្រើសរើសប្រមុខរង លោក Naim Qassem ឲ្យស្នងតំណែងជាអគ្គលេខាធិការជំនួសសពលោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីជាង ១ខែមុន។

ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ក្រុមប្រឹក្សាស៊ូរ៉ា (Shura Council) របស់ខ្លួន បានសម្រេចជ្រើសរើសលោក Qassem វ័យ ៧១ឆ្នាំ ស្របតាមយន្តការដែលបានបង្កើតឡើង សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុម។

រូបលោកត្រូវបានតែងតាំងជាប្រមុខរងរបស់ក្រុមហេសបូឡា ក្នុងឆ្នាំ១៩៩១ ដោយអគ្គលេខាធិការរបស់ក្រុមប្រដាប់អាវុធ នាពេលនោះ គឺលោក Abbas al-Musawi ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារពីឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែល នៅឆ្នាំបន្ទាប់មក។

លោក Qassem នៅតែបំពេញតួនាទីរបស់លោកដដែល នៅពេលដែលលោក Nasrallah ក្លាយជាប្រមុខដឹកនាំ ហើយធ្វើជាអ្នកនាំពាក្យឈានមុខគេរបស់ក្រុមហេសបូឡាជាយូរមកហើយ ដោយបានធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ក្នុងនោះរួមទាំងការផ្ដល់ព័ត៌មានពីអរិភាពឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដែលបានបន្តមានកាន់តែធ្ងន់ធ្ងរឡើងៗ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា លោក Nasrallah ត្រូវបានសម្លាប់នៅថ្ងៃទី២៧ ខែកញ្ញា ហើយឥស្សរជនជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Hashem Safieddine ដែលចាត់ទុកថា ជាអ្នកអាចស្នងតំណែងខ្ពស់ជាងគេបំផុតនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមួយសប្តាហ៍ក្រោយមក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm