យន្តហោះអ៊ីស្រាអែល បានបន្តការវាយលុករបស់ពួកគេប្រឆាំងនឹងអង្គការហេសបូឡា Shia នៅក្នុងប្រទេសលីបង់ ដោយបានវាយប្រហារលើគោលដៅជាង ១១០កន្លែង កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរបាយការណ៍ពីសេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF)។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ក្នុងចំណោមគោលដៅដែលត្រូវបានវាយប្រហារនោះ មានជើងទម្របាញ់មីស៊ីលតម្រង់ទៅអ៊ីស្រាអែល ឃ្លាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងៗ ទៀត។
IDF បានបន្ថែមថា ដោយសារការវាយប្រហារតាមអាកាសទាំងនេះ ទើបភេរវកររាប់សិបនាក់ ត្រូវបានសម្លាប់ ។
នៅថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានផ្តួចផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងរចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយធ្វើការវាយប្រហារយ៉ាង ទូលំទូលាយលើទីតាំងយោធារបស់ក្រុមនេះ។ គោលបំណងដែលបានប្រកាស គឺបង្កើតបរិយាកាសសុវត្ថិភាព នៅតំបន់ក្បែរព្រំដែនភាគខាងជើងអ៊ីស្រាអែល ដើម្បីធ្វើឲ្យឲ្យមនុស្សរាប់ម៉ឺននាក់អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។