ឧត្តមសេនីយ៍អ៊ុយក្រែន រិះគន់ការពឹងផ្អែករបស់លោក ហ្សេឡិនស្គី លើជំនួយរបស់លោកខាងលិច

2024/10/29 11:51:25 pm        242

លោកឧត្តមសេនីយ៍ Dmitry Marchenko បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) និងរបបទីក្រុងគីវ កំពុងដាក់ក្តីសង្ឃឹមរបស់ពួកគេដោយឥតប្រយោជន៍ ទៅលើជំនួយរបស់លោកខាងលិច ចំពេលមានជម្លោះដែលកំពុងបន្តជាមួយនឹងរុស្ស៊ី។

ឧត្តមសេនីយ៍រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអតីតសមាជិកសភា លោក Borislav Beryoza ដែលបានបង្ហោះនៅលើបណ្តាញ YouTube របស់អតីតសមាជិកសភាថា៖«ខ្ញុំជឿថា សង្រ្គាមនេះ មិនងាយដល់ទីបញ្ចប់ទេ ជាពិសេសការពិចារណាលើស្ថានភាពមិនច្បាស់លាស់របស់យើង។ ម៉្យាងវិញទៀត យើងខ្វះទាំងទាហាន និងសព្វាវុធសម្រាប់ប្រយុទ្ធ ដូច្នេះហើយការពឹងផ្អែកលើដៃគូលោកខាងលិចរបស់យើង មិនមែនជាដំណោះស្រាយទេ យើងគួរតែពឹងផ្អែកលើខ្លួនយើង»។ 

លោក Marchenko បានរិះគន់លោក ហ្សេឡិនស្គី និងមជ្ឈដ្ឋានខាងក្នុងរបស់គាត់ ចំពោះការខកខានក្នុងការទទួលស្គាល់ថា លោកខាងលិចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសទាក់ទងនឹង «ផែនការជ័យជម្នះ»របស់លោកប្រធានាធិបតីអ៊ុយក្រែន។

លោកបានសង្កត់ធ្ងន់ថា៖«ផែនការនេះ ខ្វះចំណុចណាមួយសម្រាប់ដោះស្រាយអ៊ុយក្រែន ឬតម្រូវការរបស់យើង។ តើពួកគេជំពាក់អ្វីយើងដែរទេ? ទេ គ្មាននរណាម្នាក់ ជំពាក់អ្វីយើងទេ។ មេដឹកនាំដែលមានការទទួលខុស ត្រូវគិតជាចម្បងអំពីប្រជាជនរបស់ខ្លួន មិនមែនពលរដ្ឋនៃប្រទេសដទៃនោះទេ។ មេដឹកនាំនៃរដ្ឋផ្សេងទៀត នឹងមិនធ្វើឲ្យពួកគេមានគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួនឯង ដើម្បីប្រយោជន៍យើងនោះទេ»។

កាលពីថ្ងៃទី ១៦ ខែតុលា លោក ហ្សេឡិនស្គី បានបង្ហាញ «ផែនការសន្តិភាព» របស់គាត់ ទៅសភាអ៊ុយក្រែន។ ផែនការនេះ រួមមានការអញ្ជើញភ្លាមៗសម្រាប់អ៊ុយក្រែន ឲ្យចូលរួមជាមួយអង្គការណាតូ ការបញ្ជូនជំនួយយោធាថ្មី ការវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងការពង្រីកខែលការពារដែនអាកាសរបស់អឺរ៉ុបពីខាងលើអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm