បេសកជនអ៊ីរ៉ង់ប្រចាំUN ប្តេជ្ញាឆ្លើយតបនឹងអ៊ីស្រាអែលដែលអនុលោមតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ

2024/10/30 12:44:13 am        97

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeed Iravani បានថ្លែងថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល នឹងផ្អែកលើសិទ្ធិរបស់ប្រទេសនីមួយៗ ដើម្បីការពារខ្លួនពីការឈ្លានពាន ដែលត្រូវបានបញ្ជាក់ក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។  

ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់បេសកជនអ៊ីរ៉ង់រូបនេះថា៖«ក្នុងនាមជារដ្ឋអធិបតេយ្យមួយ សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ រក្សាសិទ្ធិរបស់ខ្លួន ក្នុងការឆ្លើយតបនៅពេលនៃការជ្រើសរើសរបស់ខ្លួនចំពោះសកម្មភាពឈ្លានពាននេះ ជាសិទ្ធិមួយដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅក្រោមមាត្រា ៥១នៃធម្មនុញ្ញរបស់UN។ ការឆ្លើយតបរបស់យើង នឹងស្របច្បាប់ និងអនុលោមតាមចច្បាប់អន្តរជាតិយ៉ាងពេញលេញ»។ 

លោក Iravani បាននិយាយថា ទីក្រុងតេអេរ៉ង់ថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល «តាមមធ្យោបាយដ៏ខ្លាំងក្លាបំផុត» ខណៈដែលលោក បានពណ៌នាអំពីសកម្មភាពអរិភាពរបស់រដ្ឋជ្វីហ្វថា ជា ការរំលោភយ៉ាងច្បាស់និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ 

លោក Iravani បានបន្តថា៖«ការរំលោភច្បាប់អន្តរជាតិឥតឈប់ឈរ និងជាប្រព័ន្ធរបស់អ៊ីស្រាអែល - ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងឧក្រិដ្ឋកម្មដែលកំពុងបន្តនៅក្នុងប្រទេសប៉ាឡេស្ទីន និងលីបង់ ព្រមទាំងនៅក្នុងប្រទេសស៊ីរី និងយេម៉ែន  ជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយទង្វើនេះ ទាមទារឲ្យមានការថ្កោលទោសយ៉ាងច្បាស់លាស់ និងចំណាត់ដ៏ម៉ឺងម៉ាត់របស់ក្រុមប្រឹក្សា [សន្តិសុខអង្គការសហប្រជាជាតិ] នេះ។

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm