ជនភៀសខ្លួននៅតំបន់វ៉េសប៊ែង ព្រួយបារម្ភ ក្រោយអ៊ីស្រាអែបម្រាមទីភ្នាក់ងារជនភៀសខ្លួន UNRWA

2024/10/30 03:07:59 am        36

នៅថ្ងៃអង្គារនេះ ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង បានបង្ហាញក្តីកង្វល់របស់ពួកគេចំពោះច្បាប់អ៊ីស្រាអែល ដែលបម្រាមទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) ។

អ៊ីស្រាអែល បានអនុម័តច្បាប់កាលពីថ្ងៃចន្ទ ហាមឃាត់ទីភ្នាក់ងារ UNRWA ពីប្រតិបត្តិការនៅក្នុងប្រទេស គឺជាច្បាប់អាចប៉ះពាល់ដល់តំបន់ហ្កាហ្សាដែលហែកហួរដោយសារសង្រ្គាម ។

ក្រុមតំណាងរាស្រ្តដែលបានព្រាងច្បាប់ បានលើកឡើងពីការជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារ UNRWA នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ហើយបុគ្គលិករបស់ពួកគេ គឺជាសមាជិករបស់ក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀត ។

ជនប៉ាឡេស្ទីនមកពីជំរំជនភៀសខ្លួន Al Jalazone ស្ថិតក្នុងទីក្រុង Ramallah នៃតំបន់កាន់កាប់វ៉េសប៊ែង និយាយថា គ្រួសារពឹងផ្អែកទាំងស្រុងលើ UNRWA សម្រាប់តម្រូវការរស់នៅប្រចំារបស់ពួកគេ ។

ច្បាប់នេះដែរ បានធ្វើឲ្យមានការព្រួយបារម្ភដល់អង្គការសហប្រជាជាតិ(UN) និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់អ៊ីស្រាអែល ដែលខ្លាចថា វានឹងធ្វើឲ្យស្ថានភាពមនុស្សធម៌អាក្រក់រួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ជាទីដែលអ៊ីស្រាអែលកំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់អស់រយៈពេលជាង ១ឆ្នាំមកហើយ ។

បំរាមនេះ ពុំសំដៅលើប្រតិបត្តិការក្នុងដែនដីប៉ាឡែស្ទីន និងកន្លែងផ្សេងទៀតនោះទេ ។

ទីភ្នាក់ងារ UNRWA ដែលជាទីភ្នាក់ងារជំនួយការងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននោះ មានជួលកម្មកររាប់ម៉ឺននាក់ និងផ្តល់ការអប់រំ សុខភាព និងជំនួយមនុស្សធម៌ដល់ជនប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្កាហ្សា តំបន់វ៉េសប៊ែង ហ្សកដានី លីបង់ និងប្រទេសស៊ីរី ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm