យោធា​មី​យ៉ាន់​ម៉ា​នឹង​មិន​អនុញ្ញាត​ឱ្យ​បេសកជន​អាស៊ាន​ជួប​លោកស្រី Aung San Suu Kyi ឡើយ​

2021/10/14 10:11:03 pm        415

​មី​យ៉ាន់​ម៉ា​៖ អ្នកនាំពាក្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា យោធា​សហភាព​មី​យ៉ាន់​ម៉ា​មិនបាន​រារាំង​បេសកជន​ពិសេស​អាស៊ីអាគ្នេយ៍ មិន​ឱ្យ​មក​ទស្សនកិច្ច​ប្រទេស​នេះ​ទេ ប៉ុន្តែ​នឹង​មិន​អនុញ្ញាត​ឱ្យ​ជួប​អតីត​មេដឹកនាំ​លោកស្រី Aung San Suu Kyi ឡើយ ព្រោះ​លោកស្រី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​។

​អ្នកនាំពាក្យ​លោក Zaw Min Tun បាន​បន្ថែម​ថា ​ការ​ពន្យារពេល​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​អនុម័ត​ការតែងតាំង ​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​យោធា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​គឺជា​ហេតុផល​នយោបាយ ដោយ​និយាយ​ថា​ អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ និង​អង្គការ​ដទៃ​ទៀត​គួរតែ​ចៀសវាង​ស្តង់ដារ​ពីរ នៅ​ពេល​ដែល​ពួកគេ​ចូលរួម​ក្នុង​កិច្ចការ​អន្តរជាតិ​។ សុន្ទរកថា​របស់​អ្នកនាំពាក្យ​ដែល​ចេញ​ដោយ​យោធា​នៅ​ក្នុង​សេចក្តី​សង្ខេប​មួយ​កាលពី​ថ្ងៃ​ពុធ​ ទី​១៣ ខែ​តុលា​មាន​ឡើង ខណៈ​សម្ពាធ​អន្តរជាតិ​កាន់តែ​កើន​ឡើង​ទៅ​លើ​របប​យោធា ដើម្បី​ឲ្យ​អនុវត្ត​ផែន​ការ​សន្តិភាព ៥​ចំណុចដែល​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​របស់​ខ្លួន​គឺ​លោក Min Aung Hlaing បាន​ព្រម​ព្រៀង​ជាមួយ​អាស៊ាន​កាលពី​ខែ​មេសា​កន្លងទៅ​។​

​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដែល​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង និង​ការ​តវ៉ា​ដែល​មិន​ថមថយ​នៅឡើយ ដោយ​ជន​ស៊ីវិល​មួយ​ចំនួន​រួមគ្នា​បង្កើត​ជា​ក្រុម​កងជីវពល​ ដើម្បី​ដណ្ដើម​អំណាច​ពី​កងទ័ព​មកវិញ​។​ យោង​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​កិច្ចប្រជុំ​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេស​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន ​នឹង​បើក​កិច្ចប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ ទី១៥ ខែ​តុលា​ស្អែក​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​មេដឹកនាំ​តំបន់​ដែល​ជិត​ចូល​មក​ដល់ ក្នុង​អំឡុង​ពេល​ដែល​កិច្ចប្រជុំ​នេះលោក Min Aung Hlaing ប្រមុខ​ដឹកនាំ​របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​អាច​មិន​ឲ្យ​ចូលរួម​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm