ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខណៈ​មហាសាមគ្គីជាតិគឺជាមូលដ្ឋានសុខសន្ដិភាព និងស្ថិរភាពលើការអភិវឌ្ឍគ្រប់វិស័យ

2024/10/30 05:32:09 pm        173

ក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅ​ព្រះពន្លា​កិត្តិយស នៃព្រះទីនាំងចន្ទច្ឆាយា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋរបស់កម្ពុជា ដើម្បីរួម​ចំណែក​ការងារ និងកសាងមាតុភូមិលើគ្រប់វិស័យ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា មហាសាមគ្គីជាតិទាំងមូលនេះ គឺជាមូលដ្ឋាន​ធ្វើ​ឱ្យស្ថានភាពសង្គមជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភព​កំណត់​លើ​ការ​អភិវឌ្ឍ​លើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។

ព្រះករុណា ព្រះមហាក្សត្រ លើកឡើងថា ក្នុងរយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ មាន​ការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាលដ៏ឆ្លាតវ័យ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និង​គោល​នយោបាយ​ដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគា៍ ដ៏ល្អប្រពៃ និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្ដិភាព សាមគ្គីភាព ឯកភាព​ជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៍ាបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិជាព្រះរាជបណ្ដាំបន្ថែមចុងក្រោយរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរ​ព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១១។

ព្រះអង្គមានព្រះរាជសុន្ទរកថា ប្រជានុរាស្រ្ដកម្ពុជា​កំពុង​​តែស​ប្បាយ​រីក​រាយ​ពី​ការ​ទទួល​ផល​ជា​វិជ្ជមាន​ដែល​ផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ ប្រកបដោយសុខដុមរមនា​របស់​ជន​រួមជាតិ​កម្ពុជា​ទាំងមូល។

ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង​ទាំងឡាយ​ដែល​កម្ពុជា​សម្ដេច​បាន​នា​ពេល​នេះ គឺពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្ដិភាព ផ្សះផ្សាបង្រួប​បង្រួម​ជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូ​របស់​មនុស្ស ការការពារសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អ​អភិបាល​កិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការ ដើម្បីបម្រើសូមណូមពរនៃការអភិវឌ្ឍជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm