យោធាចិនជួយសាងសង់អគារមជ្ឈមណ្ឌលផលិតផែនទី ដល់ក្រសួងការពារជាតិកម្ពុជា

2021/10/14 10:23:57 pm        788

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចជួយសាងសង់អគារនៃមជ្ឈមណ្ឌល ផលិតផែនទី ដល់នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិកម្ពុជាមួយកន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ ។ ជំនួយឥតសំណងនេះ គឺដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើបន្ថែមទៀត ស្របទៅតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលផលិតផែនទី ដែលជាជំនួយរបស់ចិន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិកម្ពុជា បានលើកឡើងថា គម្រោងសាងសង់នូវអគារសម្រាប់ផលិតផែនទីនេះ ត្រូវបានក្រសួងការពារប្រទេសចិន បានសម្រេចផ្តល់ជូនតាំងពីឆ្នាំ២០២០មក​ម៉្លេះ ប៉ុន្តែ​ដោយ​សារបញ្ហាកូវីដភាគីទាំងពីរសម្រេចពន្យាពេលការសាងសង់រហូតដល់ពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដែកថែបកម្ពុជា-ចិន (គឺជាមិត្តពិតជួយ គ្នាក្នុងគ្រាក្រ មិត្តល្អជួយគ្នាក្នុងពេលលំបាក) បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសកងយោធពល ខេមរភូមិន្ទ ទទួលបានជំនួយឧបត្ថម្ភនូវសមិទ្ធផល​ជាផ្លែផ្កា​គួរឲ្យ​កត់​សម្គាល់ ជាក់ស្តែងដូចនាពេលនេះ កំពុងធ្វើការបញ្ចុះបឋមសិលាអគារដ៏ធំមួយ​សម្រាប់​យោធាធ្វើការផលិតផែនទី ហើយនាពេលអនាគតបន្ត បន្ទាប់ខាងមុខក៏នឹងធ្វើការសាងសង់​សមិទ្ធផល​ជាច្រើនទៀត ដែលពាក់ព័ន្ធនិងវិស័យវាស់វែង គូរផែនទី និងសេវានាំផ្លូវជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ នេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារ ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារ​ណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មាន បន្ទាប់ពីបារាំងបានបង្កើត​មកតាំងពីឆ្នាំ១៨៩៩ មកនោះ។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានធ្វើការអំពាវនាវដល់ នាយទាហាន ពលទាហាន​ទាំងអស់ដែលបំរើការនៅក្នុងនាយកដ្ឋាននេះ គប្បីត្រូវជួយថែរក្សានូវ​សមិទ្ធផលនេះ ឲ្យបានល្អ និងឲ្យបានគង់វង្សយូរអង្វែង ដើម្បីផលប្រយោជន៍ជាតិទាំងមូល និងក៏ដើម្បី​សម្រាប់​ធ្វើការជារៀងរហូតផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm