លទ្ធផលប្រឡងបាក់ឌុប បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩ ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន ២ ២១៦ នាក់

2024/10/30 05:58:39 pm        1.6 K

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីលទ្ធផលការ​ប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ឆ្នាំ ២០២៤ បញ្ជាក់ថា សិស្សបេក្ខជនចំនួន ១០៦ ៣៥១នាក់ បានប្រឡងជាប់ជាស្ថាពរ គិតជាភាគរយគឺស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡង។ ក្នុងចំណោមសិស្សដែលបានប្រឡងជាប់នេះ សិស្សជាប់និទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេស B ចំនួន ៩ ៧០១នាក់ និទ្ទេស C ចំនួន ២២ ៦៧៥នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងសិស្សជាប់និទ្ទេស E មានចំនួន ៣៥ ០៧៦នាក់។

ក្រសួងនឹងប្រកាសផ្សាយលទ្ធផលជាផ្លូវការជាប់ធ្លាក់នៅរសៀលថ្ងៃនេះ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈបណ្ដាខេត្តដទៃទៀត នឹងប្រកាសផ្សាយនៅថ្ងៃទី ៣១ ខែតុលា។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅទំព័រហ្វេសប៊ុនផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការប្រកាសផ្សាយដោយផ្ទាល់នៅតាមមណ្ឌលប្រឡងផងដែរ។

មុនឈានដល់ការប្រកាសលទ្ធផលនារសៀលនេះ ក្រសួងអប់រំយុវជន និងកីឡា ក្រោមការដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានរៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការចូលរួមសង្កេតការណ៍ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

កិច្ចប្រជុំនេះ បង្ហាញដែរថា គ្រប់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដំណើរការដោយរលូន ក្រោមការបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។

គួររម្លឹកឱ្យដឹងដែរថា សម្រាប់ការប្រឡងនៅក្នុងឆ្នាំសិក្សានេះ មានបេក្ខជនប្រឡងសរុបទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សសង្គម មានចំនួន ១៣៧ ០៤០នាក់។ ភាគច្រើនរហូតដល់ ៧០ភាគរយ ជាសិស្សដែលបានជ្រើសរើសថ្នាក់សង្គម រីឯសិស្សថ្នាក់វិទ្យាសាស្ត្រមានចំនួនប្រមាណ ៣០ភាគរយប៉ុណ្ណោះ។

ការប្រឡងទាំងពីរថ្ងៃកន្លងទៅ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm