ពិធីអុំទូកកម្សាន្តក្នុងស្រុកកំពង់លែង មានភាពសប្បាយរីករាយ និងមានប្រជាពលរដ្ឋ​ចូលរួមជាង ១ម៉ឺននាក់

2024/10/30 06:41:22 pm        106

ពិធីប្រណាំងទូកអុំ ទូកចែវនៅមាត់កំពង់ទឹកសួនច្បារជំទាវស្រែនសន្តិភាព ស្រុកកំពង់លែង និង​ពិធី​ប្រគំតន្ត្រី ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកកំពង់លែង រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់២៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាពនៅក្នុងប្រទេសទាំងមូល ដែលមានប្រជាពលរដ្ឋគ្រប់ទីកន្លែងមកចូលរួមកំសាន្តប្រមាណជាង១ម៉ឺននាក់ ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានថ្លែងថា៖ កម្មវិធីប្រណាំងទូកក្នុងពេលនេះ គឺបានបង្កភាពរីករាយដល់ប្រជាពលរដ្ឋ ស្ថិតក្រោមម្លប់សន្តិភាព ទើបយើងមានការជួបជុំគ្នាក្នុងពិធីបុណ្យអុំទូកនេះ។ ពិធីនេះ បានបង្ហាញពីការសាមគ្គីភាពគ្នា រវាងក្រុមកីឡាករជាប្រជាពលរដ្ឋយើង ក៏ដូចជារួមគ្នាអភិវឌ្ឍស្រុកខេត្ត ប្រទេសជាតិ លើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាព។ លោកបន្តថា បើគ្មានសន្តិភាពយើងពិតជាគ្មានឱកាសជួបជុំគ្នាដូចពេលនេះទេ ដែលនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំផ្សេងទៀត ដែលផ្តល់សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឡុច វណ្ណារ៉ា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ពិធីអុំទូក និងការប្រគំតន្ត្រីកំសាន្តផ្សេងៗ ដែលរដ្ឋបាលស្រុកកំពង់លែងនឹងប្រារព្ធនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដែលបង្កលក្ខណៈសប្បាយៗដល់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្ត បានអញ្ជើញមកចូលរួមកំសាន្ត។ ពិធីនេះគឺមានសារៈសំខាន់៣យ៉ាង គឺផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកខេត្តបានដើរលេងកម្សាន្ត, បានផ្សព្វផ្សាយអំពីសក្តានុពល នៃភាពរីកចម្រើនរបស់ស្រុកកំពង់លែងដល់ភ្ញៀវទេសចរដែលបានមកលេង ជាពិសេសទៀតនោះ ជាការផ្សព្វផ្សាយដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឲ្យបានឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង ក្រោមម្លប់សន្តិភាព និងមិនមានជម្ងឺកូវីដ១៩ឆ្លងរាលដាលទៀតនោះឡើយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm