អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ពីភាពស្អាតស្អំការប្រឡង និងលទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០២៤

2024/10/30 06:51:49 pm        253

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤នេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនៅខេត្តកណ្តាលនៅអំឡុងម៉ោងបីរសៀលថ្ងៃទី៣០ខែតុលានេះ។ ក្នុងដំណើរការប្រឡងនេះអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើរលួយបានបញ្ជាក់ពីភាពស្អាតសំ្អ គ្មានបាតុភាពខុសប្រក្រតីកើតឡើងច្រើនតាំងពីដំណាក់កាលប្រឡងសំណេររហូតដល់ដំណាក់ការធ្វើកំណែ កែ ការបូកពិន្ទុ និងការប្រកាសលទ្ធផល។

ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែតុលានេះថា នៅថ្ងៃនេះក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទិដ្ឋភាពជារួម អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យឃើញថា ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡង និងមេប្រយោគ មន្ត្រីអនុរក្ស អ្នកសង្កេតការណ៍ប្រឡងនៃអង្គភាពប្រឆំាងអំពើពុករលួយ និងភាគីពាក់ព័ន្ធនានាបានសម្របខ្លួនបានល្អ អនុវត្តគោលការណ៍ចេះ ជាប់ និងធ្វើឲ្យការប្រឡងដំណើរការរលូន តម្លាភាព យុត្តិធម៌ ពុំមានបាតុភាពខុសប្រក្រតីកើតឡើងនៅក្នុងដំណាក់កាលធ្វើកំណែ ដាក់ពិន្ទុ រហូតដល់ដំណាក់កាលប្រកាសលទ្ធផល។

បើតាមសមណៈសិស្សដែលបានប្រឡងបំពេញវិជ្ជា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ បាក់ឌុប ឆ្នាំសិក្សា២០២៤នេះ បានបញ្ជាក់ថា ក្នុងដំណើរចូលរួមប្រឡងបាក់ឌុបរយៈពេលពីរ២ថ្ងៃ នៅអំឡុងដើមខែតុលានេះ សំគាល់ឃើញថា មានអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយដើរតាមពិនិត្យតាមដានដំណើរការប្រឡងសំណេរយ៉ាងតឹងរឹងបំផុត និងធនាបានថា គ្រប់អ្នកប្រឡង មិនការយកសំណៅឯកសារ ប្រ៊ីយ៉ុងចូលបន្ទប់ប្រឡង ការលួចចម្លងតគ្នា ទូរសព្ទហាមថតវិញ្ញាសា និងបានធ្វើឲ្យដំណើរការប្រឡងនោះ មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព អ្នកចេះគឺជាប់។

សូមបញ្ជាក់ថា បើតាមមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា សម្រាប់លទ្ធផលការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤នេះ នឹងត្រូវបិត ប្រកាសនៅតាមមណ្ឌលប្រឡងនានា នៅក្នុងខេត្តកណ្តាល ក្នុងអំឡុងម៉ោង បីល្ងាចនេះ ខណៈការប្រឡងឆ្នាំនេះមានបេក្ខជនប្រឡងប្រមាណ១១១១៥នាក់ ស្រី៦២៨៥នាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm