កាណាដាបានចោទប្រកាន់រដ្ឋមន្ត្រីឥណ្ឌាថា នៅពីក្រោយផែនការកំណត់គោលដៅលើអ្នកផ្ដាច់ខ្លួនសាសនា Sikh

2024/10/30 07:09:22 pm        111

រដ្ឋាភិបាលកាណាដា កាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) បានចោទប្រកាន់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីជាតិនិយមហិណ្ឌូ លោក Narendra Modi ជាអ្នកនៅពីក្រោយគម្រោងការកំណត់គោលដៅលើក្រុមអ្នកបំបែកខ្លួនសាសានា Sikh នៅលើដែនដីកាណាដា។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានច្រានចោលការចោទប្រកាន់ពីមុនរបស់កាណាដាថា គ្មានមូលដ្ឋានច្បាស់លាស់ ដោយបដិសេធពីការជាប់ពាក់ព័ន្ធណាមួយនឹងករណីនេះ។

សារព័ត៌មាន Washington Post បានរាយការណ៍ដំបូងគេថា មន្ត្រីកាណាដាបានចោទប្រកាន់លោក Shah ថា ជាអ្នកនៅពីក្រោយយុទ្ធនាការនៃអំពើហិង្សា និងការបំភិតបំភ័យ ដែលផ្តោតលើអ្នកបំបែកខ្លួនសាសនា Sikh នៅក្នុងប្រទេសកាណាដា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោក David Morrison បានប្រាប់ទៅកាន់ក្រុមសមាជិកសភាកាលពីថ្ងៃអង្គារថា លោកបានប្រាប់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា លោក Shah ជាអ្នកនៅពីក្រោយគម្រោងការនេះ។

លោក Morrison បានប្រាប់គណៈកម្មាធិការ ដោយមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាងបន្ថែមថា «អ្នកសារព័ត៌មានបានទូរសព្ទមកខ្ញុំ ហើយសួរថា តើជននោះ (លោក Shah) គឺជាមនុស្សនោះ ឬអត់។ ខ្ញុំបានអះអាងថា គាត់គឺជននោះ»។ គណៈកម្មការជាន់ខ្ពស់ឥណ្ឌា ប្រចាំនៅទីក្រុងអូតាវ៉ា និងក្រសួងការបរទេសឥណ្ឌា មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ជុំវិញការលើកឡើងនេះ។

សូមបញ្ជាក់បន្ថែមថា ប្រទេសកាណាដានៅពាក់កណ្តាលខែតុលា បានបណ្តេញអ្នកការទូតឥណ្ឌា ដោយភ្ជាប់អ្នកទាំងនោះទៅនឹងឃាតកម្មឆ្នាំ២០២៣ លើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Hardeep Singh Nijjar នៅលើដែនដីកាណាដា។ ហើយឥណ្ឌាក៏បានបញ្ជាឲ្យបណ្ដេញអ្នកការទូតកាណាដាចេញពីប្រទេសដូចគ្នាដែរ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        7
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm