ពានសម្ដេចតេជោ-ថ្នាក់ខេត្ដ៖ ពូលA-B កាន់តែតានតឹង ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៥

2024/10/30 08:36:58 pm        245

ការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៨ ឆ្នាំ២០២៤/២៥(ថ្នាក់ខេត្ត) កាន់តែមានភាពតានតឹង សម្រាប់ពូលA និងពូលB ក្រោយ​បញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៥ ដោយត្រូវរង់ចាំអ៊ុតលទ្ធផល ១ប្រកួតចុងក្រោយ ដើម្បីកំណត់ជោគវាសនាក្រុមលេខ១ ត្រូវឡើងវគ្គបន្ដ ។

សម្រាប់ពូលA បន្ទាប់ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ កាលពីថ្ងៃទី២៩ ខែតុលា បានធ្វើឲ្យខេត្តកំពង់ស្ពឺ ឡើងឈរកំពូលតារាងបណ្ដោះអាសន្នជាថ្មី ដោយរកបាន ៦ពិន្ទុស្មើគ្នា ។ ប៉ុន្ដែខេត្តកំពង់ឆ្នាំង បានអស់ការប្រកួតទៅហើយ នៅឡើយខេត្តកំពង់ស្ពឺ ដែលនៅសល់ ១ប្រកួតក្នុងដៃ ត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលកំពុងកាន់ ៣ពិន្ទុក្នុងដៃ នាដើមខែវិច្ឆិកាខាងមុខ ។

ជាការពិតជំនួបបញ្ចប់ពូលA នេះ កំពង់ស្ពឺត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ តែប្រសិនកំពង់ស្ពឺ បន្ដចាញ់ភ្នំពេញហ្គាឡាក់ស៊ី ដូចកាលពីជើងទី១ ក្រុមទាំងបី នឹងត្រូវមាន ៦ពិន្ទុស្មើគ្នា ដែលត្រូវផ្អែកលើប្រវត្តិជួបគ្នា និងផលសងគ្រាប់បាល់ជាដើម ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ ។

ដោយឡែកពូលB វិញ សមាគមបាល់ទាត់ខេត្តព្រះសីហនុ ក៏បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងពូល ដោយរកបាន ៧ពិន្ទុ បន្ទាប់ពីប្រកួតកាលពីម្សិលមិញ ស្មើសមាគមកីឡាបាល់ទាត់ខេត្តកែប ១-១ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ ក៏មិនខុសពីពូល A ដែរ ដ្បិតខេត្តកែប ដែលកំពុងកាន់ ៥ពិន្ទុក្នុងដៃ នៅសល់ ១ប្រកួត ត្រូវជួបក្រុមតាកែវអេហ្វស៊ី នាពេលខាងមុខ ខណៈប្រសិនបើខេត្តកែបឈ្នះ ពួកគេនឹងឡើងឈរកំពូលតារាង ដើម្បីឡើងទៅវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះ នឹងបានទៅសមាគមបាល់ទាត់ខេត្តព្រះសីហនុតែម្ដង ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតចុងក្រោយក្នុងពូលC របស់សមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀងវិញ គឺបានទទួល ៣ពិន្ទុបន្ថែមទាំងប្រផិតប្រផើយ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ៧-៦ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ។ ជ័យជម្នះនេះ នាំឲ្យសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង រកបាន ១២ពិន្ទុពេញ ក្រោយឈ្នះទាំង ៤ប្រកួតក្នុងពូល គ្រាដែលខេត្ដព្រៃវែង និងខេត្តកណ្ដាល បានអស់ឱកាសដោយស្វ័យប្រវត្តិ មុនជួបគ្នាបង្គ្រប់កិច្ចក្នុងពូល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm