សិក្ខាសាលាបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្តោតសំខាន់លើប្រវត្តិសាស្រ្តកងទ័ព

2021/10/15 02:52:22 am        504

ភ្នំពេញ៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ដែលហៅកាត់ថាNADI ក្រោមមូលបទ «គុណតម្លៃ និងតួនាទីនៃប្រវត្តិសាស្ត្រយោធាក្នុងការពង្រឹង និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់» បានពិភាក្សាគ្នាជាច្រើនលើប្រវត្តិសាស្រ្តកងទ័ព និងការផ្សះផ្សារបស់កងទ័ពដើម្បីសុខសន្តិភាព។

កិច្ចប្រជុំដែលបានប្រព្រឹត្តិឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Videoconference ដែលដឹកនាំដោយអ្នកស្រី ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិកម្ពុជា។

​នៅក្នុងកិច្ចប្រជុំភាគីដែលចូលរួមបានលើកអំពីវត្ថុបំណងសំខាន់ៗជាច្រើន ដើម្បីគុណប្រយោជន៍ របស់កងទ័ពដូចជា៖ ដើម្បីចែករំលែកនូវការអនុវត្តល្អៗ និងមេរៀនដែលបានសិក្សាទាក់ទងនឹងការចូលរួមកន្លងមករបស់កម្លាំងការពារជាតិក្នុងការដោះស្រាយទំនាស់និងការផ្សះផ្សាសន្តិភាពនៅក្នុងតំបន់អាស៊ាន។

ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការសន្ទនាបើកចំហក្នុងចំណោមប្រទេសជាសមាជិក NADI ដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍អំពីការរួមចំណែកជាប្រវត្តិសាស្ត្រនៃការបង្កើតការការពារជាតិក្នុងអាស៊ាននីមួយៗចំពោះការគ្រប់គ្រងនិងការដោះស្រាយជម្លោះ និងការស្តារសន្តិភាពនិងសន្តិសុខផ្ទៃក្នុងឡើងវិញ។ និងដើម្បីស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិដែលមានសក្តានុពលដោយផ្អែកលើប្រវត្តិយោធារបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងទិសដៅពង្រឹងសន្តិភាពនិង សន្តិសុខនៅក្នុងតំបន់បន្ថែមទៀតជាដើម។

ជាមួយគ្នានោះ សិក្ខាសាលាក៏មានការចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើនពីបណ្តាស្ថាប័នការពារជាតិ និងសន្តិសុខ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន លើប្រធានបទសំខាន់ៗផ្សេងទៀតផងដែរ ដូចជា តួនាទីនៃប្រវត្តិសាស្ត្រយោធា និងសារៈសំខាន់របស់ប្រវត្តិសាស្រ្តយោធាក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ការស្វែងរកវិធីសាស្រ្តថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិតឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការសិក្សាប្រវត្តិយោធា។ និងការពឹងផ្អែកទៅលើប្រវត្តិសាស្រ្តយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តក្នុងចំណោមស្ថាប័នការពារជាតិអាស៊ានជាដើមនោះ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm