ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងជាប់គាំង ដោយកុមារជិត ១២០.០០០នាក់ គ្មានការចាក់ដូសសំខាន់ទី២

2024/10/30 09:37:28 pm        73

បើយោងតាមមន្ត្រីរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺស្វិតដៃជើង នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងជើង ដែលត្រូវបានផ្អាក អំឡុងពេលមានការវាយលុកដោយយោធារបស់អ៊ីស្រាអែលនៅតំបន់នោះ កំពុងធ្វើឲ្យកុមារជិត ១២០.០០០នាក់ ទទួលបានតែការការពារផ្នែកខ្លះពីជំងឺនេះប៉ុណ្ណោះ។

អ្នកជំនាញ បានព្រមានថា ភាពជាប់គាំងនេះ ដែលបានធ្វើឲ្យបុគ្គលិកពេទ្យនៅទីនោះមិនអាចចែកចាយវ៉ាក់សាំងដូសសំខាន់លើកទី២ បានផ្ដល់ឱកាសឲ្យវីរុសឆ្លងរាលដាលនៅក្នុងតំបន់ហ្កាហ្សា និងចម្លងចូលទៅក្នុងប្រទេសជិតខាងដែលបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលុបបំបាត់ជំងឺនេះ។

លោកវេជ្ជបណ្ឌិត Hamid Jafari នាយកផ្នែកលុបបំបាត់ជំងឺស្វិតដៃជើងរបស់អង្គការសុខភាពពិភពលោក (WHO) សម្រាប់តំបន់មេឌីទែរ៉ាណេភាគខាងកើត បាននិយាយថា៖ «ភាគខាងជើងតំបន់ហ្កាហ្សា បានក្លាយជាទីកន្លែងអំណោយផលដល់វីរុសនេះ ហើយថា ទីកន្លែងដ៏សុវត្ថិភាពនោះ នឹងនៅតែមាន ប្រសិនបើអ្នកមិនអាចផ្ដល់វ៉ាក់សាំងគ្រប់ដូសដល់ក្មេងៗទាំងអស់ទេនោះ»។

ប្រសិនបើវីរុសនេះចរាចរនៅតំបន់ហ្កាហ្សាភាគខាងជើង សូម្បីតែអ្នកដែលទទួលបានថ្នាំបង្ការហើយនោះ ក្នុងនោះរួមទាំងទាហានអ៊ីស្រាអែល ឬបុគ្គលិកជំនួយ ក៏អាចឆ្លងវីរុសដែលមានហានិភ័យតិចតួច ចំពោះពួកគេដែរ ប៉ុន្តែអាចចម្លងវីរុសនោះទៅខាងក្រៅតំបន់ហ្កាហ្សា។ លោកវេជ្ជបណ្ឌិត Jafari បាននិយាយថា «នោះគឺជាហានិភ័យ»។

គួរបញ្ជាក់ថា អត្រាចាក់ថ្នាំបង្ការវីរុសនេះ នៅតំបន់ហ្កាហ្សា មានប្រហែល ៩៩ភាគរយ មុនពេលមានសង្គ្រាម ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ៨៦ភាគរយ នៅពាក់កណ្តាលឆ្នាំ២០២៤៕


អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm