កោះតៃវ៉ាន់ ត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង កង្រី ដ៏ខ្លាំងក្លា

2024/10/30 10:16:15 pm        786

កោះតៃវ៉ាន់ ចេញការព្រមាននៅថ្ងៃពុធ (៣០ តុលា) នេះ ក្នុងការត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុងកម្លាំងខ្លាំង កង្រី (Kong-rey) ដែលរំពឹងថានឹងបោកបក់ដល់ដីនៅថ្ងៃព្រហស្បតិ៍ (៣១ តុលា) ស្អែកនេះតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅតិច ដោយព្យុះនឹងនាំមកនូវភ្លៀង និងខ្យល់បក់ខ្លាំងក្លាពាសពេញកោះ។

យោងតាមទីភ្នាក់ងារហានិភ័យព្យុះត្រូពិក TSR បានឱ្យដឹងថា ដោយមានកម្លាំងខ្យល់បក់ខ្លាំងជាង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Kong-rey បានពង្រឹងដល់កម្រិតស្មើនឹងព្យុះសង្ឃរាប្រភេទទី៤ ហើយត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងក្លាមុនពេលវាយប្រហារមកលើដីគោកក្នុងតំបន់ ថៃថុង (Taitung)។

រដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់បាននិយាយថា៖ បន្ទាប់មកព្យុះនេះត្រូវបានគេព្យាករថានឹងឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ចូលទៅក្នុងច្រកសមុទ្រ ហើយឆ្ពោះទៅកាន់ប្រទេសចិន។ យោងតាមរដ្ឋបាលបានឱ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ១,២ម៉ែត្រ ត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ភ្នំភាគខាងកើតកោះ ហើយខ្យល់កន្រ្តាក់ទំនងជានឹងវាយប្រហារតំបន់ឆ្នេរនៅថ្ងៃព្រហស្បតិ៍។

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានជំរុញប្រជាជនឱ្យនៅឱ្យឆ្ងាយពីតំបន់ភ្នំ និងឆ្នេរសមុទ្រ។ តំបន់អនុត្រូពិក តៃវ៉ាន់ តែងតែរងការវាយប្រហារដោយព្យុះទីហ្វុង។ ព្យុះទីហ្វុង ក្រាថ្សន (Krathon) ចុងក្រោយបានសម្លាប់មនុស្ស ៤នាក់ នៅកោះតៃវ៉ាន់ កាលពីដើមខែនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm