នគរបាលទួរគី ឃាត់ខ្លួនជនសកម្មប្រយុទ្ធ IS ចំនួន ៣៣នាក់ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល

2024/10/30 11:27:50 pm        119

នគរបាលទួរគី បានឃាត់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ចំនួន ៣៣ នាក់ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu។

ប្រតិបត្តិការដំណាលគ្នាដែលដឹកនាំដោយអង្គភាពប្រឆាំងភេរវកម្មរបស់ទីក្រុងអ៊ីស្តង់ប៊ុល បានកំណត់គោលដៅអាសយដ្ឋានជាច្រើន នៅទូទាំងសង្កាត់ចំនួន ១០ នៃទីក្រុងនេះ។

យោងតាមសារព័ត៌មាន Anadolu បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា កំពុងរៃអង្គាសប្រាក់ក្រោមការក្លែងបន្លំនៃការបរិច្ចាគផ្នែកសាសនា ដើម្បីផ្តល់មូលនិធិដល់ការបង្កើត «វិហារឥស្លាម និងសាលាសាសនាខុសច្បាប់» ដែលមានទំនាក់ទំនងជាមួយក្រុម IS និងបង្រៀនមេរៀន និងធ្វើការពិភាក្សាដោយខុសច្បាប់ទាក់ទងនឹងជីហាដ។ 

របាយការណ៍ បានបន្តថា នីតិវិធីច្បាប់សម្រាប់ជនសង្ស័យទាំង ៣៣នាក់ ដែលត្រូវបានឃុំខ្លួន កំពុងបន្ត នៅប៉ុស្តិ៍នគរបាល។

រដ្ឋាភិបាលទួរគី បានចាត់តាំងក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ ២០១៣ ដោយបានបន្ទោសអង្គការនេះចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេស រួមទាំងការវាយប្រហារកាលពីខែមករាលើព្រះវិហារ  រ៉ូម៉ាំងកាតូលិក នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm