អ៊ីស្រាអែលខ្វះខាតទាហាន បន្ទាប់ពីមានសង្គ្រាមរយៈពេល ១ឆ្នាំ

2024/10/30 11:49:11 pm        109


រយៈពេលជាង ១ឆ្នាំ ក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា ទាហានបម្រុងរបស់កងទ័ពអ៊ីស្រាអែល បានចាប់ផ្ដើមខ្សោះកម្លាំង ហើយកំពុងជួបការលំបាកក្នុងការជ្រើសរើសទាហានថ្មី នៅពេលដែលប្រទេសនេះបានបើកសមរភូមិថ្មី នៅប្រទេសលីបង់។

យោងតាមកងទ័ព បានឲ្យដឹងថា ទាហានបម្រុង ៣០០.០០០នាក់ ត្រូវបានកោះហៅ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយ ១៨ភាគរយនៃពួកគេ គឺជាបុរសមានអាយុលើសពី ៤០ឆ្នាំដែលគួរតែរួចផុតពីកាតព្វកិច្ច។

ការចូលបម្រើយោធា គឺជាកាតព្វកិច្ច ចាប់ពីអាយុ ១៨ឆ្នាំ សម្រាប់ជនជាតិអ៊ីស្រាអែល ទាំងបុរស និងស្ត្រី ទោះបីជាមានការលើកលែងជាច្រើន ត្រូវបានអនុវត្តក៏ដោយ។ អ៊ីស្រាអែលកំពុងធ្វើសង្រ្គាមជាច្រើនសមរភូមិ ដោយប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅលីបង់។

គិតចាប់តាំងពីយោធា បានចាប់ផ្តើមបើកការវាយលុកផ្លូវគោករបស់ខ្លួន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំមុន អ៊ីស្រាអែលបានបាត់បង់ទាហាន ៣៦៧នាក់ នៅក្នុងយុទ្ធនាការនេះ ខណៈដែល ៣៧នាក់បានស្លាប់នៅលីបង់ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោក នៅទីនោះ កាលពីថ្ងៃទី៣០ ខែកញ្ញា។

រយៈពេលនៃកាតព្វកិច្ចជាទាហានបម្រុង ត្រូវបានបន្លាយពេល ហើយកងកម្លាំងបម្រុងមួយចំនួនត្អូញត្អែរថា ពួកគេមិនអាចបន្តជីវិតធម្មតារបស់ពួកគេរហូតដល់រយៈពេល ៦ខែជាប់គ្នា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm