ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ UNRWA នៅតែប្រតិបត្តិការពេញលេញក្នុងប្រទេសលីបង់

2024/10/31 12:35:29 am        48

ទីភ្នាក់ងារការងារជំនួយអង្គការសហប្រជាជាតិ(UNRWA)ក្នុងប្រទេសលីបង់ នៅតែបន្តប្រតិបត្តិការពេញលេញដដែល ។ នេះបើយោងតាមការអះអាងរបស់ប្រធានទទួលបន្ទុកកិច្ចការទីភ្នាក់ងារមួយនេះនៅក្នុងប្រទេសលីបង់ បានឲ្យដឹងកាលពីថ្ងៃអង្គារ ។

អ្នកស្រី Dorothee Klaus គឺជាប្រធានផ្នែកទទួលបន្ទុកកិច្ចការរបស់ទីភ្នាក់ងារ UNRWA នៅប្រទេសលីបង់ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីភ្នាក់ងារ UNRWA នៅក្នុងប្រទេសលីបង់ បន្តប្រតិបត្តិការយ៉ាងពេញលេញជាមួយនឹងកម្មវិធីទៀងទាត់របស់ពួកគេ ក៏ដូចជាឆ្លើយតបនឹងវិបត្តិមនុស្សធម៌បច្ចុប្បន្ន ។

ច្បាប់អនុម័តដោយអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដើម្បីហាមឃាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UN)មួយនេះ ពីប្រតិបត្តិការនៅអ៊ីស្រាអែល បង្កឲ្យមានក្តីបារម្ភពីសមត្ថភាពរបស់ពួកគេ និងការផ្តល់ជំនួយសង្រ្គោះមនុស្សធម៌ ដល់តំបន់ហ្កាហ្សា រយៈពេលជាង ១ឆ្នាំក្រោយសង្រ្គាម ផ្ទុះឡើង ។

ទីភ្នាក់ងារមួយនេះ ដែលជួលបុគ្គលិករាប់ម៉ឺននាក់ នៅតំបន់ហ្កាហ្សា បានផ្តល់ជំនួយដល់ពលរដ្ឋស្ទើតែទាំងអស់នៅក្នុងដែនដីបិទច្រកតំបន់ឆ្នេរមួយនេះ ជាមួយនឹងការផ្គត់ផ្គង់មូលដ្ឋាន និងការចូលដល់តម្រូវការបន្ទាន់ ឆ្លងកាត់តាមអ៊ីស្រាអែល ។

ទីភ្នាក់ងារ UNRWA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៩ តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាត UN បន្ទាប់ពីសង្រ្គាមជុំវិញការបង្កើតប្រទេសអ៊ីស្រាអែល ពេលដែលជនប៉ាឡេស្ទីន ៧០ម៉ឺននាក់ បានរត់ភៀសខ្លួន និងចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។

ក្រុមតំណាងរាស្រ្តអ៊ីស្រាអែល ដែលបានធ្វើសេចក្តីស្នើច្បាប់ បានលើកឡើងពីការជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារ UNRWA នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ហើយបុគ្គលិករបស់ពួកគេ គឺជាសមាជិករបស់ក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm