និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនមានទឹកប្រាក់សរុប ១ ៦៥២ លានដុល្លារ

2024/10/31 12:41:25 am        218

ភ្នំពេញ ៖ គិតត្រឹមចុងខែ កញ្ញា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងចុះបញ្ជី មានចំនួនជាង ១ ពាន់ករណី គិតជាទឹកប្រាក់មានទំហំបរធនសរុបប្រមាណជា ១ ៦៥២ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបរធនបាលចំនួន ១៣ បានទទួលអាជ្ញាបណ្ណ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។

​ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ន.ប.ធ. លើកឡើងនៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នេះថា លទ្ធផលនៅក្នុង រយៈពេលជាង ៣ ឆ្នាំនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់រួមមាន៖ បទដ្ឋានគតិយុត្តគន្លឹះ សំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង, ការត្រួតពិនិត្យការចុះបញ្ជីបរធនបាលកិច្ច, ប្រតិបត្តិការប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច, ដោយក្នុងនោះធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ប.ធ. ជា ប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។

ឯកឧត្តម គូសបញ្ជាក់ថា ចំណែកបរធនបាលរូបវន្តបុគ្គលចំនួន ៦៨ រូប ដែលបានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ ៣៥ រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣ រូប ជាបរធនបាលរូបវន្តបុគ្គល នៃក្រុមហ៊ុនបរធនបាល ខណៈក្រុមហ៊ុនវាយតម្លៃចំនួន ១៦ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្នុងនោះក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ផ្សេងៗ ក៏ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។

ឯកឧត្តម សុខ ដារ៉ា បន្ថែមថា សម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ការរៀបចំគឺផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារសម្រាប់ការ រៀបចំផែនការតជំនាន់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច, ការបង្កើត និងដាក់ឱ្យដំណើរការវិស័យបរធនបាលកិច្ចនៅ កម្ពុជា ក៏ដូចជានិយ័តករបរធនបាលកិច្ច ត្រូវបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយវិចារណកម្ម ច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០”ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm