ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN កោតសសើរកម្ពុជាលើកិច្ចប្រឹងប្រែងទទួលបានជោគជ័យលើវិស័យសកម្មភាពមីន ជាមួយការគ្រប់គ្រង និងដឹកនាំច្បាស់លាស់

2024/10/31 12:45:18 am        87

​(បន្ទាយមានជ័យ) ៖ លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ដែលមានការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។ ការលើកឡើងបែបនេះ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោសសម្អាតមីនមីនរបស់អង្គភាពស៊ីម៉ាក់ នាថ្ងៃថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងផែនការឆ្នាំ២០២៤។

  ការចុះពិនិត្យនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក។ 

ក្នុងដំណើរឈ្វេងយល់ពីវិស័យមីន លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។ 

ជាមួយគ្នានេះ លោក Muhammad Abdul Muhith បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងទទួលបានជោគជ័យក្នុងការអនុម័តនូវផែនការសកម្មភាពសៀមរាប-អង្គរ ដើម្បីឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងគ្រប់ស្ថាប័ន យកធ្វើជាត្រីវិស័យក្នុងការអនុវត្តផែនការសកម្មភាពមីនរបស់ខ្លួន។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានអះអាងអំពីការប្តេជ្ញាចិត្តគាំទ្រ និងបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ាផងដែរ៕ អត្ថបទ៖ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm