ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសដល់ប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ

2024/10/31 03:32:58 am        103

​កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជនបទ ជាពិសេសការងារស្ថាបនាផ្លូវ ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន មានជីវភាពកាន់ តែប្រសើរ។  

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៦៦ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពង់ធំ នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤ នេះថា, ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួលកែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យ ផ្សេងៗនោះឡើយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST រាប់រយគីឡូម៉ែត្រខាងលើនេះ បានកំពុងផ្តល់ប្រយោជន៍ដល់ សហគមន៍ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទានផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ, តាមរយៈនៃផ្លូវនេះដែរ ក៏ជាការជំរុញដល់ប្រជាពលរដ្ឋបង្កើតនូវមុខរបរ និងការបើកអាជីវកម្មផ្សេងៗនៅតាមមូលដ្ឋាន មានជីវភាពរស់នៅកាន់តែប្រសើរផងដែរ។

ជុំវិញផ្លូវខាងលើនេះដែរ, នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ឯកឧត្តម ផូ ផារិទ្ធ លើកឡើងបន្ថែមថា រារដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការអភិឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ជាពិសេសហេដ្ឋារចនា សម្ព័ន្ធនៅតាមជនបទ ជាក់ស្តែងគឺការអភិវឌ្ឍន៍ផ្លូវនេះតែម្តង ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច ដែល ប្រការទាំងនេះ សម្រាប់ជាមូលដ្ឋានរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន សូមចូលរួមថែរក្សាផ្លូវ និងត្រូវ ចាត់ទុកផ្លូវ និងសមិទ្ធផ្សេងៗនៅតាមមូលដ្ឋានជារបស់យើងទាំងអស់គ្នា ក្នុងនោះការចូលរួមថែទាំសម្បត្តិសាធារណៈ គឺបងប្អូនបាននិង កំពុងចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា ១ ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        131
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm