សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ

2024/10/31 03:41:57 am        84

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានត្រៀមខ្លួននឹងធ្វើឱ្យបានល្អជាទីបំផុត។

ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាតែងត្រៀមខ្លួនជានិច្ចដើម្បីចូលរួមប្រកួតកីឡាទាំងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្ដមបន្ថែមថា កម្មវិធីប្រកួតកីឡាជាតិដូចបានឃើញនៅពេលនេះ ត្រូវបានរៀបចំធ្វើនៅរៀងរាល់ ២ ឆ្នាំម្ដង ដើម្បីត្រៀមប្រកួតស៊ីហ្គេម និងកម្មវិធីប្រកួតថ្នាក់ជាតិ ព្រមទាំងអន្តរជាតិនានា។ បើគិតមកទល់នឹងឆ្នាំ២០២៤ នេះ កម្មវិធីប្រកួតកីឡាជាតិបានរៀបចំធ្វើចំនួន ៤ លើករួចមកហើយ។

​ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឱ្យដឹងថា កីឡាគឺជាចំណែកដ៏សំខាន់នៅ ក្នុងការចូលរួមលើកស្ទួយមុខមាត់ជាតិ។

ឯកឧត្ដមបន្ថែមដោយរម្លឹកឡើងវិញថា ស៊ីហ្គេមនៅកម្ពុជាបានជាប់ឯតទគ្គកម្ម(ជើងឯក)ថា ជាស៊ីហ្គេម ដែលរៀបចំបានយ៉ាងល្អ រហូតធ្វើឱ្យអូឡាំពិកអន្តរជាតិមានការភ្ញាក់ផ្អើល។ ស៊ីហ្គេមនៅកម្ពុជា ក៏មានពលរដ្ឋនៅទូទាំងពិភពលោកមើលច្រើនជាង ព្រឹត្តិការណ៍ស៊ីហ្គេមមុនៗផងដែរ។

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm