[UPDATE] អេស្ប៉ាញកំពុងប្រឈមគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈអ្នកស្លាប់កើនឡើងដល់៩៥ នាក់

2024/10/31 03:11:52 pm        224

ប្រទេសអេស្ប៉ាញកំពុងប្រឹងប្រែងទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយមនុស្សយ៉ាងហោចណាស់៩៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងវាយប្រហារខេត្តភាគខាងកើត ទីក្រុង វ៉ាឡេនសៀ (Valencia) និងនៅតំបន់ផ្សេងទៀត។

ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីថ្ងៃអង្គារ បានបង្កជាទឹកជំនន់ដ៏គំហុក ដែលបានហូរកួចនាំស្ពាន និងអគារទៅតាមកម្លាំងទឹក និងបង្ខំមនុស្សឱ្យឡើងលើដំបូល ឬតោងដើមឈើដើម្បីរស់។

លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រកាសកាន់ទូទាំងប្រទេសរយៈពេលបីថ្ងៃ ខណៈ ស្ថានភាពធ្ងន់ធ្ងរនៅតែបន្ត ដោយមានវិធានការរឹតត្បិតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមួយចំនួន។

រដ្ឋាភិបាលនិយាយថា ចំនួនអ្នកស្លាប់ត្រូវគេបារម្ភថានឹងកើនឡើង ខណៈមានអ្នកបាត់ខ្លួនជាច្រើន។

មនុស្សយ៉ាងហោចណាស់៩២ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងវ៉ាឡេនសៀ ដោយពីរនាក់ទៀតនៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) ទៅភាគខាងលិចរបស់ទីក្រុង       វ៉ាឡេនសៀ និងម្នាក់ទៀតនៅនៅតំបន់ម៉ាឡាហ្កា(Málaga) ជាបុរសជនជាតិអង់គ្លេសវ័យ៧១ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីត្រូវបានជួយសង្គ្រោះពីផ្ទះរបស់លោក។

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅពេលនេះ គឺជាចំនួនដ៏ច្រើនបំផុតរបស់ប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៧៣មក នៅពេលមនុស្សយ៉ាងហោចណាស់ ១៥០ នាក់ត្រូវបានគេសន្និដ្ឋានថាបានស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតមិនធ្លាប់មានរបស់ប្រទេសនេះនៅភាគអាគ្នេយ៍៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីទួរគី ជួបប្រធានអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុងអង់ការ៉ា និងបញ្ជាក់ជាថ្មីការគាំទ្រប៉ាឡេស្ទីន
2026/08/13 12:15:45 pm        87
អ្នកវិទ្យាសាស្ត្រអាហ្សង់ទីន តវ៉ាប្រឆាំងការកាត់បន្ថយរបស់រដ្ឋាភិបាលលោក Milei ចំពោះវិស័យវិទ្យាសាស្ត្រ
2026/08/13 12:13:26 pm        105
ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម
2026/08/13 12:11:25 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​

2026/08/13 01:13:13 pm
​សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
2026/08/13 01:07:32 pm
​ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm
​អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍
2026/08/13 12:45:29 pm
​កម្មវិធីបណ្តុះបណ្តាល TVET ១,៥លាននាក់ ជួយឱ្យយុវជនមានជំនាញច្បាស់លាស់ និងឆាប់មានចំណូល
2026/08/13 12:37:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm