អ្នកស្រុកភាគខាងជើងហ្កាហ្សា អង្វរករសុំជំនួយ ខណៈមនុស្សរាប់សិបនាក់ បន្តស្លាប់ក្នុងការវាយប្រហារ

2024/10/31 04:19:19 pm        124

ក្រុមគ្រូពេទ្យប៉ាឡេស្ទីននិយាយថា អ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ជាមួយនឹងការទម្លាក់គ្រាប់បែកថ្មីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ កាលពីថ្ងៃពុធ (៣០ តុលា) មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយនៃសង្រ្គាមអាយុកាលជាង ១ឆ្នាំ ខណៈអ្នកស្រុកនៅតំបន់នានាក្នុងភាគខាងជើង ចេញការអង្វរករសុំជំនួយពីអន្តរជាតិ។

ជនរងគ្រោះចំនួន ៨នាក់កាលពីថ្ងៃពុធ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ សាឡាទីន (Salateen) នៃក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) ភាគខាងជើងហ្កាហ្សា។ តំបន់នេះគឺនៅជិតកន្លែងដែលក្រុមគ្រូពេទ្យនិយាយថា មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារមុននោះ ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីនតោន បានហៅថា "ជារឿងដ៏រន្ធត់"។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលបានបំផ្លាញតំបន់ហ្កាហ្សាស្ទើតែទាំងមូល និងសម្លាប់មនុស្សរាប់ម៉ឺននាក់ មិនបង្ហាញសញ្ញានៃការបន្ធូរបន្ថយទេ ស្របពេលដែលអ៊ីស្រាអែល ធ្វើសង្រ្គាមថ្មីមួយប្រឆាំងនឹងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ហើយអ្នកគាំទ្ររបស់ខ្លួន គឺសហរដ្ឋអាមេរិក បានបន្តព្យាយាមធ្វើកិច្ចចរចាបទឈប់បាញ់រវាងភាគីទាំងពីរ។

តំបន់ហ្កាភាគខាងជើង ជាទីដែលអ៊ីស្រាអែលធ្លាប់និយាយកាលពីខែមករាថា ខ្លួនបានរុះរើរចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស រួចហើយនោះ បច្ចុប្បន្ននេះគឺជាចំណុចផ្តោតនៃការវាយប្រហាររបស់យោធា។ អ៊ីស្រាអែលបានបញ្ជូនរថក្រោះចូលទៅក្នុងតំបន់ បេត ឡាហ៊ីយ៉ា (Beit Lahiya), បេត ហានួន (Beit Hanoun) និង ចាបាលីយ៉ា (Jabalia) កាលពីដើមខែនេះ ដើម្បីតាមប្រម៉ាញ់ក្រុមយុទ្ធជនហាម៉ាស ដែលខ្លួននិយាយថា បានប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងតំបន់ទាំងនោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm