រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជិត ២ពាន់ដុល្លារ ជូនដល់ពលរដ្ឋក្នុងមួយគ្រួសារ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩

2024/10/31 05:45:54 pm        153

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានលើកឡើងអំពី ការ​អន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈ​ការ​ផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ​ដែល​មាន​បណ្ណ​សមធម៌ ប្រមាណជាង ៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋសរុបចំនួន ២,៧៧១,៨០៩ នាក់ នៅទូទាំងប្រទេស ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ការដាក់ចេញ​នូវកម្មវិធី​ឧបត្ថម្ភ​សាច់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ-១៩ បានធ្វើឡើង​តាម​ការ​បើក​ផ្តល់​សាច់​ប្រាក់​ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែ​មិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិង​ការចំណាយ​ថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១៣៥៩.៧៣ លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រមាណ      ១ ៩៤៩ ដុល្លារ ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ ដែលថវិកាទាំងនេះបានជួយរក្សាលំនឹងជីវភាពពលរដ្ឋ តាមរយៈការយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់, ដោយគ្រួសារខ្លះយកថវិកាដែលទទួលបានពីរាជរដ្ឋាភិបាលបើកប្រចាំខែជូននេះ ទៅប្រាក់សន្សំខ្លះ, សងបំណុលបានខ្លះ, ក៏ដូចជាកាត់បន្ថយការបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ បន្ថែមលើនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានធ្វើឱ្យអត្រានិកម្មភាព ឬ អត្រាគ្មានការងារធ្វើ ធ្លាក់ចុះ ក្នុងអំឡុងឆ្នាំ២០២០-២០២១ និង បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានប្រមាណ ២.៧ % ទៀតផង។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        143
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm