ភាពតានតឹងរវាងកាណាដា និងឥណ្ឌា អាចបង្កើនការគំរាមកំហែងផ្នែកបច្ចេកវិទ្យា និងរារាំងការធ្វើអន្តោប្រវេសន៍

2024/10/31 05:53:43 pm        131

ជម្លោះកប់កាន់តែជ្រៅរបស់ប្រទេសកាណាដាជាមួយឥណ្ឌាជុំវិញយុទ្ធនាការចោទប្រកាន់របស់ខ្លួនពាក់ព័ន្ធអំពើហិង្សាប្រឆាំងអ្នកកាន់សាសនាស៊ីក(Sikhs)ក្នុងប្រទេសកាណាដា អាចបង្កើនការគំរាមកំហែងផ្នែកចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅឥណ្ឌា និងរារាំងការធ្វើអន្តោប្រវេសន៍ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកជំនាញមើលឃើញថាពុំមានផលប៉ះពាល់ភ្លាមៗលើពាណិជ្ជកម្មនោះទេ។  

ការព្រួយបារម្ភអំពីការបែកបាក់កាន់តែខ្លាំងរវាងប្រទេសទាំងពីរកើតឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់   កាណាដាមួយរូប បានប្រាប់គណៈកម្មាធិការសន្តិសុខជាតិរបស់សភាកាលពីថ្ងៃអង្គារថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាលោក អាមីតសា (Amit Shah) ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi គឺជាមេក្លោងនៅពីក្រោយការចោទប្រកាន់នេះ។ 

ស្របពេលក្រុមមន្ត្រីឥណ្ឌា បានច្រានចោលសេចក្តីថ្លែងការណ៍របស់មន្ត្រីរូបនោះ គំហើញនេះអាចនឹងរុញឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន នៅពេលលោកនាយករដ្ឋមន្រ្តី Justin Trudeau បានលើកឡើងពីភស្តុតាងអាចជឿជាក់បាន ដែលភ្ជាប់ភ្នាក់ងារឥណ្ឌាទៅនឹងការបាញ់សម្លាប់មេដឹកនាំសាសនាស៊ីក កាលពីខែមិថុនា ឆ្នាំ២០២៣ លើលោក Hardeep Singh Nijjar នៅ ខេត្ត ប្រ៊ីធីសកូឡុំប៊ី (British Columbia) ។

ជាការឆ្លើយតប កាណាដា បានបណ្តេញអ្នកការទូតឥណ្ឌាចំនួន៦រូបកាលពីដើមខែនេះ ដោយចោទប្រកាន់ពួកគេពីបទមានជាប់ពាក់ព័ន្ធ ហើយមានបុរសបួននាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។

ទីភ្នាក់ងារចារកម្មកាណាដាផ្តល់សញ្ញាថា ក្រុមអ្នកឃ្លាំមើលការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅបរទេសបាននិយាយថា ទីក្រុងញូវដែលី ទំនងជាកំពុងធ្វើសកម្មភាពគំរាមកំហែងតាមអ៊ីនធឺណិតប្រឆាំងនឹងបណ្តាញកាណាដាសម្រាប់គោលបំណងចារកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm