ព្រះមហាក្សត្រ មានព្រះបន្ទូលស្នើរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំលើកកម្ពស់កម្រិត​ជីវភាពពលរដ្ឋ

2024/10/31 06:21:39 pm        250

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានមានព្រះបន្ទូលស្នើឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្ម​វិធី​នយោបាយ​នានា ដើម្បីធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងលើកកម្ពុជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។

ក្នុងព្រះរាជសារ ឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាល​ទី៧ អានដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភា​នីតិកាល​ទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា បានប្រជុំពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជា​ច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងសម្របទៅនឹង​ការ​វិវត្ត​នៃ​នយោបាយ​សកល​ពេលប​ច្ចុប្បន្ន ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន ។

ព្រះរាជាសារព្រះករុណា មានព្រះបន្ទួលបន្តថា ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និង​ភារកិច្ច​ខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សា និងស្វែងយល់នូវការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀង​ៗ​ខ្លួន​យ៉ាង​សស្រាក​សស្រាំ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនពលរដ្ឋ ហើយចំពោះ​បញ្ហា​ដែល​នៅ​សេសសល់ ក៏ទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធី ។

ព្រះករុណា ព្រះមហាក្សត្រ​មានព្រះបន្ទួលបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​បន្ត​កើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន ស្រប​ជា​មួយនេះ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងបរិយាបន្ន ហើយបានអនុវត្តកម្មវិធីនយោបាយ និងវិធាន​ការ​គន្លឹះ​ក្នុង​យុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើក​កម្ពស់​អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាព​ជូន​ប្រជាពលរដ្ឋ ។

ក្នុងព្រះរាជាសារ ព្រះមហាក្សត្រ មានព្រះបន្ទួលស្នើឲ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្ត​ខិត​ខំ​អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និងសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ចស​ង្គមឲ្យ​កា​ន់​តែ​ល្អ​ប្រសើរ​ឡើង​បន្ថែមទៀត ហើយព្រះកូណា មានព្រះបន្ទួលស្នើដល់ប្រជារាស្ត្រ បន្តចូលរួមថែ​រក្សា​សាមគ្គីភាព និងឯកភាពជាតិ ឲ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅ​រកការ​អភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានា នៅលើសកលលោក ។

គួរបញ្ជាក់ថា សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ដោយពិនិត្យ និងអនុម័ត​លើ​របៀប​វារៈ​ចំនួន៧ ដែលមានកូរមសមាជិករដ្ឋសភាចូលរួមចំនួន ១១៣រូប ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm