អ្នកនាំពាក្យក្រសួងអប់រំ៖ សិស្សជាប់បាក់ឌុបច្រើន ដោយសារកត្តាសិស្ស គ្រូ និងការធ្វើ​កំណែទម្រង់

2024/10/31 07:24:47 pm        199

លទ្ធផលប្រឡងបាក់ឌុប ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញថាសិស្សប្រឡងជាប់បាក់ឌុប មាន​ចំនួន​រហូតដល់ ១០៦ ៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនចូលរួមប្រឡង។ ចំនួន​សិស្សជាប់យ៉ាងច្រើននេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា ភាព​ជោគ​ជ័យនេះ បានដោយសារការប្រឹងប្រឹងរបស់សិស្ស ការប្រឹងប្រែងគ្រូបង្រៀន គណៈគ្រប់​គ្រង​សាលា និងកត្តាកំណែទម្រង់ចាប់ពីថ្នាក់ក្រសួង រហូតដល់កំណែទម្រង់តាមសាលារៀន។

ការប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ បានបង្ហាញ នូវលទ្ធផលយ៉ាងគាប់ប្រសើរ ដែល​មានចំនួនសិស្សជាប់រហូតដល់ ៧៩ភាគរយ។ ចំនួនសិស្សជាប់ក្នុងឆ្នាំនេះ ជាចំនួន​កើន​ឡើង​បើ​ធៀប​នឹងការប្រឡងបាក់ឌុប កាលពីឆ្នាំមុន។ សិស្សជាប់បាក់ឌុប ក្នុងឆ្នាំសិក្សា ២០២៣ កន្ល​ង​ទៅមានត្រឹមតែ ៧២ភាគរយប៉ុណ្ណោះ។

សម្រាប់លទ្ធផលជាប់បាក់ឌុបច្រើនក្នុងឆ្នាំសិក្សានេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លើកឡើងនូវកត្តាសំខាន់ចំនួន ៣ដែល រុញច្រាន​លទ្ធផល​ប្រឡង​បាក់​ឌុប​មាន​ភាព​ប្រសើរដូចនេះ។ កត្តាសំខាន់ដំបូង គឺជាការប្រឹងប្រែងរបស់សិស្ស គណៈគ្រប់​គ្រង​សាលា និងលោកគ្រូ អ្នកគ្រូ ដែលបង្រៀនកូនសិស្សដោយផ្ទាល់។

អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងនូវកត្តាសំខាន់មួយទៀត គឺការធ្វើកំណែទម្រង់ ដែល​ចាប់​រាប់​ពី​ការ​ធ្វើ​កំណែទម្រង់នៅថ្នាក់ក្រសួង រហូតដល់ការធ្វើកំណែទម្រង់នៅកម្រិតសាលារៀន។ លោក​ស្រី​អ្នក​នាំ​ពាក្យបញ្ជាក់ថា កត្តាសំខាន់ទាំងនេះហើយ ដែលបានរុញ​ច្រាន​នូវ​លទ្ធផល​ប្រឡង​បាក់ឌុប ​ទៅកាន់ភាពប្រសើរបែបនេះ។

គួរឱ្យចាប់អារម្មណ៍ផងដែរ សម្រាប់សិស្សដែលដឹងលទ្ធផលបាក់ឌុបភ្លាមៗ បាន​បង្ហាញ​នូវ​ក្ដី​រីករាយ ដោយភ្ជាប់ជាមួយគោលដៅច្បាស់លាស់ ក្នុងការសិក្សាមុខជំនាញបន្ត។

គួររំលេចឱ្យដឹងដែរថា បច្ចុប្បន្ននេះសិស្សភាគច្រើនជ្រើសរើសថ្នាក់សង្គម។ ចំនួន​សិស្ស​តិច​តួច​ប៉ុណ្ណោះ ជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រ។ ជាក់ស្ដែងសម្រាប់​ការ​ប្រឡង​បាក់​ឌុប​នៅ​ក្នុង​ឆ្នាំ​សិក្សា​នេះ សិស្សជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានចំនួនត្រឹមតែប្រមាណ ៣០ភាគរយប៉ុណ្ណោះ រីឯសិស្ស​ជ្រើស​រើស​ថ្នាក់សង្គមមានរហូតដល់ប្រមាណ ៧០ភាគរយ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm