[UPDATE] ចំនួនអ្នកស្លាប់ពីព្យុះ ទីហ្វុង ត្រាមី និងកង្រី ហក់ឡើងដល់១៥០នាក់ នៅក្នុងប្រទេសហ្វីលីពីន

2024/10/31 07:56:39 pm        136

ការិយាល័យអាកាសធាតុរដ្ឋហ្វីលីពីន និយាយថា ព្យុះស៊ីក្លូន កង្រី (Kong-rey) បានបង្កើនកម្លាំង ទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពកាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលគំរាមកំហែងបង្កការធ្លាក់ភ្លៀង និងខ្យល់បោកបក់ខ្លាំង ក្នុងតំបន់ជាច្រើននៅភាគខាងជើងប្រទេសហ្វីលីពីន ។

ការព្រមាននេះ បានកើតមានឡើង ខណៈក្រសួងការពារជាតិហ្វីលីពីន បានរាយការណ៍ពីចំនួនអ្នកស្លាប់រាប់សិបនាក់បន្ថែមទៀត ពីទឹកជំនន់ និងបំណាក់ដីដ៏ធំបង្កឡើងដោយសារព្យុះត្រូពិកត្រាមី (Trami) ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីសប្ដាហ៍មុនមកឡើងដល់១៥០នាក់ ។ទីក្នាក់នេះនិយាយថាមនុស្ស៣៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

ខណៈក្រុមបុគ្គលិកទីភ្នាក់ងារនេះ ប្រឹងប្រែងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកបាត់ខ្លួន ភូមិស្រុក ផ្លូវ និងស្ពាន ដែលរងការខូចខាត ត្រូវបានស្ដារឡើងវិញ ព្រមទាំងបានចែកចាយជំនួយ រួមទាំង     សម្លៀកបំពាក់ដល់អ្នកភូមិរាប់ពាន់នាក់ដែលបានភៀសខ្លួន ពេលនេះរដ្ឋាភិបាល បានផ្ដោតលើលទ្ធភាពដែលអាចមានការបំផ្លិចបំផ្លាញថ្មីទៀតដោយសារព្យុះទីហ្វុងកង្រីដែលបានបោកបក់លើប្រទេសនេះកាលពីដើមសប្ដាហ៍នេះដែរ។

មកទល់នឹងពេលនេះរដ្ឋាភិបាលពុំទាន់បានបញ្ជាក់ពីរបាយការណ៍នៃអ្នកស្លាប់ឬរបួសពាក់ព័ន្ធនឹងព្យុះកង្រីនេះនៅឡើយទេ។

កាលពីថ្ងៃពុធ ការិយាល័យខាងលើបានតាមដានកម្លាំងខ្យល់របស់ព្យុះកង្រីបោកបក់យឺតៗ ស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងកើតខេត្តកាហ្កាយ៉ាន (Cagayan) ក្នុងប្រទេសហ្វីលីពីនភាគខាងជើង ហើយបាននាំល្បឿនខ្យល់ ១៨៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកម្លាំងបក់បោក២៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm