មនុស្ស១០នាក់ ត្រូវបាញ់សម្លាប់ក្នុងការតវ៉ាក្រោយការបោះឆ្នោតនៅប្រទេសម៉ូហ្ស៊ំប៊ិក

2024/10/31 09:10:28 pm        106

សមាគមវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃពុធ (៣០ តុលា) ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវបានបាញ់សម្លាប់ និង ៦៣នាក់ផ្សេងទៀតបានរងរបួស ដោយការបាញ់កាំភ្លើងក្នុងអំឡុងពេលការតវ៉ាក្រោយការបោះឆ្នោត នៅក្នុងប្រទេសម៉ូហ្ស៊ំប៊ិក កាលពីសប្តាហ៍មុន ខណៈប្រទេសនេះត្រៀមទប់ទល់បាតុកម្មបន្ថែមទៀត។

ការតវ៉ាបានផ្ទុះឡើងមុន និងក្រោយគណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ូហ្ស៊ំប៊ិក បានប្រកាសថា គណបក្សកាន់អំណាច ហ្រ្វេលីម៉ូ (Frelimo) បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែតុលា ដោយបន្តកាន់អំណាចរយៈពេល ៤៩ឆ្នាំ។ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមេធាវីម្នាក់ និងមន្ត្រីបក្សប្រឆាំងម្នាក់ ត្រូវបាញ់សម្លាប់នៅក្នុងរថយន្តរបស់ពួកគេ ៣ថ្ងៃបន្ទាប់ពីការបោះឆ្នោត។

នគរបាលបានឆ្លើយតបនឹងការតវ៉ាដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់កាំភ្លើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៉ាស្គូល រ៉ុនដា (Pascoal Ronda) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការតវ៉ាមានភាពហិង្សា ហើយកងសន្តិសុខត្រូវបង្ខំចិត្តប្រើកម្លាំងឱ្យស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ ដែលបណ្តាលឱ្យមានអ្នកស្លាប់។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានបញ្ជាក់ដោយឯករាជ្យថាមានមនុស្សស្លាប់ចំនួន ១១នាក់ និងច្រើនជាង ៥០នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងយ៉ាងធ្ងន់ធ្ងរ បាននិយាយថា តួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារមនុស្សជាច្រើនមិនបានរាយការណ៍ទៅមន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm