ទីក្រុងគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន បំពាក់ឧបករណ៍បង្អាក់សញ្ញាយានដ្រូនលើរថយន្តក្រុង

2024/10/31 10:38:23 pm        54

ក្រុមមន្ត្រី បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរនៅក្នុងទីក្រុង Horlivka ប្រទេសអ៊ុយក្រែនភាគខាងកើតគ្រប់គ្រងដោយរុស្ស៊ី បានដំឡើងឧបករណ៍បង្អាក់សញ្ញានៅលើរថយន្តក្រុងក្នុងស្រុកមួយចំនួន ដើម្បីការពារពួកគេពីការវាយប្រហារដោយយានដ្រូន។ 

អាជ្ញាធរតែងតាំងដោយរុស្ស៊ី បាននិយាយថា យ៉ាងហោចណាស់រថយន្តក្រុងមួយគ្រឿង បើកបរនៅជុំវិញទីក្រុង មានទីតាំងនៅជិតទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ី ត្រូវបានវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅក្នុងខែនេះ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

ឧបករណ៍បង្អាក់សញ្ញា ធ្វើការដោយធ្វើឲ្យរំខានដល់ទំនាក់ទំនងរបស់យានដ្រូនជាមួយប្រតិបត្តិកររបស់វា ធ្វើឱ្យវាបង្កគ្រោះថ្នាក់តិចតួច ទោះបីជាយានដ្រូនដែលធ្លាក់ បណ្តាលឱ្យមានការខូចខាតមួយចំនួនក៏ដោយ។

លោក Vladimir Mironov ម្ចាស់ និងជាអ្នកគ្រប់គ្រងឃ្លាំងរថយន្តក្រុង នៅទីក្រុង Horlivka បាននិយាយថា «យើងមិនអាចការពារអ្នកបើកបររថយន្តក្រុង និងអ្នកដំណើរដោយខ្លួនឯងបានទេ ដូច្នេះយើងបានស្នើសុំជំនួយ ហើយពួកគេបានផ្តល់ឱ្យយើងនូវឧបករណ៍បង្អាក់សញ្ញាចំនួនបួនគ្រឿង។

យើងមិនដឹងថា តើឧបករណ៍ទាំងនេះនឹងមានប្រសិទ្ធភាពប៉ុណ្ណានោះទេ ប៉ុន្តែវាជារឿងដែលយើងអាចធ្វើបានសម្រាប់ជាប្រយោជន៍ដល់សន្តិសុខ នៅពេលនេះ។ 

ទីក្រុង Horlivka មានទីតាំងនៅជិតសមរភូមិមុខ ហើយអាជ្ញាធរក្នុងតំបន់តែងតែរាយការណ៍ពីការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូន។ ទីក្រុង Donetsk បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្តែកងទ័ពអ៊ុយក្រែន នៅតែបន្តកាន់កាប់ទីតាំងមួយចំនួននៅជាយក្រុង ហើយទីក្រុងនេះតែងតែរងការបាញ់ផ្លោងដោយកាំភ្លើងធំ ជាញឹកញាប់។

អត្ថបទដែលទាក់ទង

ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       
អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល

2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm
​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm