មន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី ឲ្យបានលឿន និងមានតម្លាភាព ជូនដល់ពលរដ្ឋ

2024/10/31 10:40:00 pm        485

ក្នុងអង្គ​សន្និបាត​មន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានណែនាំដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ទាំងអស់ត្រូវខិតខំបំពេញការងារជំនាញ និងសហការជាមួយមន្រ្តីមូលដ្ឋានឲ្យបានល្អ ដើម្បីរួមគ្នា ដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ឲ្យបានលឿន ​និងឆាប់រហ័ស​ ដើម្បី​សម្រេច​ការងារ​ការ​ចុះ​បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ឲ្យបានចប់សព្វគ្រប់ ទៅតាមផែនការ ដែលបានកំណត់ នៅឆ្នាំ២០២៥ នេះផងដែរ។

ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី និងនគរូបនីយកម្មសំណង់ និងសុរិយោដី ថ្លែងបែបនេះ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើសទិសដៅការងារ​ឆ្នាំ​២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ព្រមទាំងមានការចូលរួមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។

ជាមួយគ្នានោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ​មាន​ប្រសាសន៍ណែនាំដល់​មន្រ្តី​ជំនាញ​នៃមន្ទីររៀបចំដែនដី និងសុរិយោដីខេត្ត​ ធ្វើយ៉ាងណា​ត្រូវខិតខំ​យក​ចិត្តទុកដាក់បន្ត​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​ងារ​ជំនាញ​របស់​ខ្លួន ​ឲ្យ​បាន​កាន់​តែល្អប្រសើរ​បន្ថែមទៀត ​ក្នុងការ​ពន្លឿនការ​ដោះ​ស្រាយ​បញ្ហាដីធ្លីជូន​ដល់ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យបានលឿន ​និង​ឆាប់រហ័ស។

ក្នុងនោះដែរ ឯកឧត្តម សេង ថាវី ​ អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងការងាររបស់បងប្អូន​កន្លងមក ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​លក្ខណៈជា​ប្រព័ន្ធជូន​ដល់​ប្រជាពលរដ្ឋ នៅតាមបណ្តាលក្រុង/ស្រុកផងដែរ៕ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm