រុស្ស៊ីសួរ នៅ UN ថា បើលោកខាងលិចជួយអ៊ុយក្រែនបាន ចុះហេតុអ្វីកូរ៉េខាងជើងជួយយើងមិនបាន?

2024/10/31 10:53:45 pm        59


បេសកជនរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានចោទសួរថា ហេតុអ្វីបានជាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងជើងមិនអាចជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនបាន ខណៈដែលបណ្ដាប្រទេសលោកខាងលិចអះអាងពីសិទ្ធិរបស់ខ្លួនជួយដល់ក្រុងគីវ។

លោក Vassily Nebenzia បានប្រឈមជាមួយនឹងការតវ៉ាដោយផ្ទាល់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស កូរ៉េខាងត្បូង អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលប្រទេសទាំងអស់នោះបានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើសេចក្តីសម្រេចរបស់ UN និងធម្មនុញ្ញរបស់ UN ដែលត្រូវបានបង្កើតឡើង ដោយការដាក់ពង្រាយកងទ័ពពីកូរ៉េខាងជើង ដើម្បីជួយទីក្រុងមូស្គូ។

គួររបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០.០០០នាក់ បានស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ីរួចហើយ ហើយទំនងជាថា ពួកគេនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

តែតំណាងរបស់រុស្ស៊ី លោក Nebenzia បាននិយាយថា អន្តរកម្មយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង មិនបំពានច្បាប់អន្តរជាតិនោះទេ។ 

លោក Nebenzia បានលើកឡើងថា៖ «ទោះបីជាអ្វីគ្រប់យ៉ាងដែលត្រូវបាននិយាយអំពីកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយសហការីលោកខាងលិចរបស់យើង គឺជាការពិត មូលហេតុគឺថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមធ្វើឲ្យប្រាកដចំពោះអ្នកគ្រប់គ្នានូវភាពសមហេតុសមផលដ៏ខ្សោយ ដែលពួកគេមានសិទ្ធិជួយរបបរបស់លោក Volodymyr Zelenskyy។ ហើយសម្ព័ន្ធមិត្តរុស្ស៊ីមិនមានសិទ្ធិធ្វើរឿងស្រដៀងគ្នានេះបានទេ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm